សហគ្រាសឥណ្ឌូនេស៊ីមានសុទិដ្ឋិនិយមចំពោះយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម

Chia sẻ
(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ប្រធានា ធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមករា។ 
មុនដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំសហ គ្រាសឥណ្ឌូណេស៊ីជាច្រើនមានទំនុកចិត្តថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនឹងមានភាពរីកចម្រើននាពេលខាងមុខ។
គិតត្រឹមដំណាច់ខែវិច្ឆិកាឆ្នាំមុន ទុនវិនិយោគសរុបរបស់ឥណ្ឌូនេស៊ីចូលមក វៀតណាមសម្រេចបានចំនួន ៦៥១,២១ លានដុល្លារអាមេរិក ដោយមានគម្រោងនៅ មានសុពលភាពចំនួន ១២០ ជាប់ចំណាត់ថ្នាក់លេខ ២៩ ក្នុងចំណោមប្រទេស និង តំបន់ដែនដីទាំង ១៤៣ ដែលមានការទុនវិនិយោគនៅវៀតណាម។ សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសឥណ្ឌូនេស៊ីជាច្រើនកំពុងវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយជោគ ជ័យនៅវៀតណាម ដូចជា៖ Ciputra, Traveloka, Gojek, Semen Indonesia ជាដើម។
សហគ្រាសឥណ្ឌូនេស៊ីមានសុទិដ្ឋិនិយមចំពោះយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម - ảnh 1លោក Arsjad Rasjid អតីតប្រធាន សភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី (KADIN)។ (រូបថត៖ VOV)
ទាក់ទងនឹងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-ឥណ្ឌូនេស៊ីបានកើន ឡើងពី ៨,២០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ ដល់ ១៤,១៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២។ ឥណ្ឌូនេស៊ីក្លាយជាទីផ្សារនាំចេញធំទី ៣ និងជាទីផ្សារនាំចូលធំទី ២ របស់វៀតណាមនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំមុន។ នៅពេលអនាគត គោលដៅសំខាន់មួយ ដែលថ្នាក់ដឹកនាំវៀតណាម និងឥណ្ឌូនេស៊ី កំណត់គឺបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៨។ លោក Arsjad Rasjid អតីតប្រធាន សភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី (KADIN) ចាត់ទុកថា វិស័យថាមពល បៃតង ជាក់ស្ដែងគឺរថយន្តអគ្គិសនី គឺជាវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរ៖
“វៀតណាមកំពុងជំរុញការផលិតរថយន្តអគ្គិសនី។ ហេតុអ្វីបានជាយើងមិនសហ ប្រតិបត្តិការជាមួយគ្នាដើម្បីបង្កើតឡើងកម្លាំងសរុបក្នុងការផលិតអាគុយនិងគ្រឿង បន្លាស់។  ឥណ្ឌូណេស៊ីក៏មានវិស័យជាច្រើនដែលអាចអញ្ជើញវៀតណាមមកសហការ ផងដែរ។ ខ្ញុំជឿជាក់ថា យើងមានឱកាសដើម្បីជំរុញតម្លៃនិងកម្លាំងសរុបនៅក្នុង ក្របខ័ណ្ឌអាស៊ាន ដើម្បីធ្វើឱ្យប្លុកកាន់តែរឹងមាំជាងទៀត”៕

ប្រតិកម្មទៅវិញ