ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនិងធ្វើការនៅសហភាពអឺរ៉ុប (EU) និងព្រះរាជាណាចក្របែលហ្ស៊ិក នាថ្ងៃទី ១៨ ខែមិថុនា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានជួបជាមួយអ្នកតំណាងនៃសមាគមពាណិជ្ជកម្មអឺរ៉ុបមួយចំនួន សំដៅពិភាក្សាអំពីរាល់កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឲ្យក្រុមប្រឹក្សាទ្វីបអឺរ៉ុប ធ្វើការពិចារណា ចំពោះការអនុញ្ញាតឱ្យគណៈកម្មការអឺរ៉ុប (EC) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពីររវាងវៀតណាមនិង EU (EVFTA) និងកិច្ចព្រមព្រៀងស្តីពីកិច្ចការពារវិនិយោគរវាងភាគីទាំងពីរ (EVIPA) ផងដែរ។