សហគ្រាសអាមេរិកត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាម និងបណ្ដាប្រទេសក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំង ជំងឺ Covid-19 និងការស្តារ​សេដ្ឋកិច្ច​ឡើងវិញ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៦ ខែមេសា នៅរដ្ឋធានីវ៉ាស៊ីនតោន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc បានចូលរួមសិក្ខាសាលាតាមរយៈ ប្រព័ន្ធវីដេអូ (Video Conference) ក្រោមអធិបតីភាពរបស់អនុប្រធានសម្របសម្រួល សភាពាណិជ្ជកម្មអាមេរិក (USCC) លោក Myron Brillian ។ 
សហគ្រាសអាមេរិកត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាម និងបណ្ដាប្រទេសក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំង ជំងឺ Covid-19 និងការស្តារ​សេដ្ឋកិច្ច​ឡើងវិញ - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលាតាមរយៈ ប្រព័ន្ធវីដេអូ (Video Conference)

ចូលរួមសិក្ខាសាលានេះ គឺមានវត្តមានរបស់ឯកអគ្គរដ្ឋទូតសឹង្ហបូរី ម៉ាឡេស៊ី អូស្ត្រាលី ឥណ្ឌូនេស៊ី និងតំណាងសហគ្រាសអាមេរិកជិត ៥០ រូបលើវិស័យហិរញ្ញវត្ថុ សុខាភិបាល ឱសថ ថាមពល។

អញ្ជើញថ្លែងនៅទីនេះ លោក Ha Kim Ngoc បានចាត់ទុកថា ទោះបីកើតមានបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកក៏ដោយ ប៉ុន្តែជំងឺរាតត្បាត Covid-19 ក៏ជាឱកាសដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ  រួមគ្នាដោះស្រាយបញ្ហាឆ្លងដែន។ ទន្ទឹមនឹងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង ជំងឺ Covid-19 ក្នុងប្រទេស វៀតណាមបានរួមចំណែកយ៉ាងសកម្មទៅក្នុងការខិតខំប្រឹងប្រែងតំបន់ និងលើពិភពលោក សំដៅឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 ។

លោកឯកអគ្គរដ្ឋទូត Ha Kim Ngocបានសង្កត់ធ្ងន់ថារដ្ឋាភិបាលវៀតណាមមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរក្សាដំណើរការធម្មតារបស់សហគ្រាស ហើយមានគោលបំណងថា សហគ្រាសអាមេរិកបន្តរួមដំណើរជាមួយរដ្ឋាភិបាល និង ប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំង Covid-19និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ៕

ប្រតិកម្មទៅវិញ