ការប្រកួតនេះបានទាក់ទាញការចូលរួមពីមនុស្សជាង ៥០០ នាក់។ (រូបថត៖ VOV) |
ព្រឹត្តិការណ៍នេះមានគោលបំណងរៃអង្គាសថវិកាជួយឧបត្ថម្ភដល់ការងារថែទាំសុខភាព និងសុខុមាលភាពសង្គមនៅមូលដ្ឋាន ក្នុងក្របខ័ណ្ឌនៃសកម្មភាព អបអរសាទរខួបលើកទី ៥៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (២៤ មិថុនា ១៩៥៧ - ២៤ មិថុនា ២០២៤)។ ការប្រកួតនេះបានទាក់ទាញការចូលរួមពីមនុស្សជាង ៥០០ នាក់។
គណៈរៀបចំការប្រកួតដាក់ចេញគោលដៅរៃអង្គាសប្រាក់អប្បបរមាចំនួន ១៥ ពាន់ដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីពិនិត្យនិងព្យាបាលអ្នកជំងឺក្រីក្រនៅមន្ទីរពេទ្យជោរៃ-ភ្នំពេញក្នុងឆ្នាំ ២០២៤។ ក្រៅពីគោលដៅសប្បុរសធម៌ គណៈរៀបចំក៏សង្ឃឹមថានឹងជំរុញការរត់ប្រណាំងនេះទៅជាព្រឹត្តិការណ៍ជាប្រចាំ តាមនោះអភិវឌ្ឍន៍បន្ថែមទៀតនូវចលនាហ្វឹកហាត់កាយសម្បទា និងកីឡារបស់ជួរកម្មាភិបាលបុគ្គលិករបស់បណ្ដាសហគ្រាសវៀតណាមនៅក្នុងប្រទេសកម្ពុជា លើកកំពស់សុខភាពរាងកាយ និងបង្កើនការជួបប្រាស្រ័យយ៉ាងជិតស្និទ្ធជាមួយប្រជាជនប្រចាំស្រុកផងដែរ៕