សហគ្រាសវៀតណាមចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអន្តរជាតិ Selangor

Chia sẻ

(VOVWORLD) - វៀតណាមមានស្តង់ទំនិញចំនួន ៨ ក្នុងចំណោមស្តង់សរុប ៤២១ នៃពិព័រណ៍ អាហារនិងភេសជ្ជៈអន្តរជាតិ Selangor ជាមួយនឹងមុខទំនិញកសិផលល្បីៗដូចជា កាហ្វេ តែ ម្រេច គ្រាប់ស្វាយចន្ទី និងផ្លែឈើស្រស់ ជាដើម។

សហគ្រាសវៀតណាមចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអន្តរជាតិ Selangor - ảnh 1តំណាងបណ្ដាប្រទេសដែលចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអន្តរជាតិ Selangor ២០២២។
ប្រថត៖ themalaysianreserve.com
នៅថ្ងៃទី ៦ ខែតុលា កិច្ចប្រជុំកំពូលធុរកិច្ចអន្តរជាតិ Selangor លើកទី ៦ (SIBS) ឆ្នាំ២០២២ បានបើកនៅមជ្ឈមណ្ឌលសន្និសីទ Kuala Lumpur ប្រទេសម៉ាឡេស៊ី។ ក្នុងរយៈពេល ៤ ថ្ងៃនៃកិច្ចប្រជុំនេះ ព្រឹត្តិការណ៍សំខាន់ៗចំនួន ៦ ត្រូវបានរៀបចំឡើង រួមមាន៖ ពិព័រណ៍អាហារ និងភេសជ្ជៈអន្តរជាតិ Selangor; សន្និសីទនិងការតាំងពិពណ៌ អន្តរជាតិអំពីសម្ភារៈបរិក្ខារពេទ្យ; សន្និសីទធុរកិច្ចអាស៊ាន Selangor; ទីក្រុងឆ្លាតវៃ និងសេដ្ឋកិច្ចឌីជីថល Selangor; ពិព័រណ៍តំបន់ឧស្សាហកម្ម Selangor ។
ឆ្នាំ ២០២២ គឺជាឆ្នាំទី ៦ ដែល SIBS ត្រូវបានប្រារព្ធឡើង។ មកទល់នឹងពេលនេះ នេះគឺជាកិច្ចប្រជុំកំពូលធុរកិច្ចដ៏ធំបំផុត ដែលធ្លាប់ត្រូវបានធ្វើឡើងក្នុងតំបន់ ដោយមាន ស្តង់ទំនិញសរុបចំនួន ៩០៦ ស្តង់ មកពីប្រទេសចំនួន ២៤ ដែលទាក់ទាញការយកចិត្ត ទុកដាក់របស់វិនិយោគិនជិត ៣ ម៉ឺននាក់។
វៀតណាមមានស្តង់ទំនិញចំនួន ៨ ក្នុងចំណោមស្តង់សរុប ៤២១ នៃពិព័រណ៍ អាហារនិងភេសជ្ជៈអន្តរជាតិ Selangor ជាមួយនឹងមុខទំនិញកសិផលល្បីៗដូចជា កាហ្វេ តែ ម្រេច គ្រាប់ស្វាយចន្ទី និងផ្លែឈើស្រស់ ជាដើម៕

ប្រតិកម្មទៅវិញ