សហគ្រាសពន្លឿនការចុះឈ្មោះលេខកូដ REX ដើម្បី​ទទួល​បាន​ការអនុគ្រោះសម្រាប់ទំនិញនាំចេញទៅកាន់ EU

Chia sẻ
(VOVWORLD) - EC បានអនុវត្តយន្តការដែលអនុញ្ញាតឱ្យអ្នកនាំចេញចុះឈ្មោះ អាចបញ្ជាក់នូវប្រភពដើម GSP ដោយខ្លួនឯង ដោយជំនួស នូវប្រព័ន្ធវិញ្ញាបនប័ត្រប្រភពដើម (C / O) ទម្រង់ A ជាបណ្តើរ ៗ ដូចនាបច្ចុប្បន្ននេះ។
សហគ្រាសពន្លឿនការចុះឈ្មោះលេខកូដ REX ដើម្បី​ទទួល​បាន​ការអនុគ្រោះសម្រាប់ទំនិញនាំចេញទៅកាន់ EU - ảnh 1 លេខកូដ REX គឺជាផែនការស្ដីពីការបញ្ជាក់ប្រភពដើមដោយខ្លួនឯង (រូបថត៖ VOV)

យោងតាមនាយកដ្ឋាននាំចេញ និងនាំចូល (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ថា នារយៈពេលកន្លងទៅ  REX គឺជាផែនការស្ដីពីការបញ្ជាក់ប្រភពដើម ដោយខ្លួនឯង ដែលត្រូវបានសហភាពអឺរ៉ុប (EC) អនុវត្តន៍នៅតាមបណ្ដាប្រទេសដែលទទួលបានការអនុគ្រោះពន្ធ GSP ទាំងអស់។ តាមការកំណត់របស់ EC កាលពីថ្ងៃទី  ២៤ ខែវិច្ឆិកាឆ្នាំ ២០១៥ បានឲ្យដឹងថា៖ EC បានអនុវត្តយន្តការដែលអនុញ្ញាតឱ្យអ្នកនាំចេញចុះឈ្មោះ អាចបញ្ជាក់នូវប្រភពដើម GSP ដោយខ្លួនឯង ដោយជំនួស នូវប្រព័ន្ធវិញ្ញាបនប័ត្រប្រភពដើម (C/O) ទម្រង់ A ជាបណ្តើរ ៗ ដូចនាបច្ចុប្បន្ននេះ។

ដើម្បីធានាល្បឿននៃការអនុវត្តន៍យន្តការ REX នៅវៀតណាមនោះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានជូនដំណឹងដល់សហគ្រាសឲ្យទាក់ទងជាមួយ សភាពាណិជ្ជកម្ម និងឧស្សាហកម្ម វៀតណាម (VCCI)ដើម្បីទទួលបានការណែនាំ និងចុះឈ្មោះលេខកដតាមតម្រូវការផងដែរ៕

ប្រតិកម្មទៅវិញ