សហគ្រាសកូរ៉េខាងត្បូងជំរុញការវិនិយោគចូលមកវៀតណាម

Chia sẻ
(VOVWORLD) - ថ្លែងនៅទីនេះ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានឲ្យដឹងថា ទោះបីជាការធ្វើដំណើររវាងបណ្ដា ប្រទេសជួបការលំបាកយ៉ាងខ្លាំងដោយសារវិបត្តិ Covid-19 ក៏ដោយ ប៉ុន្តែ ប្រទេសទាំងពីរនៅតែសម្រេចបានជោគជ័យក្នុងការបញ្ជូនអ្នកជំនាញកូរ៉េ ខាងត្បូងជាង១ម៉ឺននាក់មកធ្វើការនៅគម្រោងការណ៍វិនិយោគ FDI នានា នៅវៀតណាម។

នារសៀលថ្ងៃទី២៦ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាមបានរៀបចំកិច្ចសន្ទនាជាមួយបណ្ដាសហគ្រាសកូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីវិធានការជំរុញការវិនិយោគនិងធ្វើអាជីវកម្ម។

សហគ្រាសកូរ៉េខាងត្បូងជំរុញការវិនិយោគចូលមកវៀតណាម - ảnh 1 រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh។ (រូបថត៖ TTXVN)

ថ្លែងនៅទីនេះ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានឲ្យដឹងថា ទោះបីជាការធ្វើដំណើររវាងបណ្ដា ប្រទេសជួបការលំបាកយ៉ាងខ្លាំងដោយសារវិបត្តិ Covid-19 ក៏ដោយ ប៉ុន្តែ ប្រទេសទាំងពីរនៅតែសម្រេចបានជោគជ័យក្នុងការបញ្ជូនអ្នកជំនាញកូរ៉េ ខាងត្បូងជាង១ម៉ឺននាក់មកធ្វើការនៅគម្រោងការណ៍វិនិយោគ FDI នានា នៅវៀតណាម។ ប្រការនេះបានធានាឲ្យសកម្មភាពរបស់បណ្ដារោងចក្រ សហគ្រាស FDI កូរ៉េខាងត្បូងនៅវៀតណាម ត្រូវបានប្រតិបត្តិយ៉ាងរលូន។

ចែករំលែកនៅកិច្ចសន្ទនា លោក Park Noh Wan ឯកអគ្គរដ្ឋទូតកូរ៉េ ខាងត្បូងប្រចាំវៀតណាមបានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមជាសេដ្ឋកិច្ច បើកចំហ ដែលអភិវឌ្ឍប្រកបដោយស្ថិរភាព ហើយចូលរួមកិច្ចព្រមព្រៀង FTA ជាច្រើន។ នេះគឺជាលក្ខខណ្ឌដ៏ល្អដើម្បីសហគ្រាសកូរ៉េខាងត្បូងនឹង នរចិត្តវិនិយោគ ធ្វើផលិតកម្មនិងអាជីវកម្មនៅវៀតណាម។ ខណៈពេល ដែលជម្ងឺ Covid-19 កំពុងវិវត្តន៍យ៉ាងស្មុគស្មាញ សហគ្រាសនៃភាគីទាំង ពីរចាំបាច់ត្រូវតភ្ជាប់ ផ្លាស់ប្ដូរយោបល់ជាមួយគ្នាជាប្រចាំ ហើយសហការយ៉ាងស្អិតរមួត ដើម្បីជំរុញសកម្មភាពផលិតកម្ម អាជីវកម្ម វិនិយោគឲ្យកាន់តែរីកចម្រើន ថែមទៀត៕

ប្រតិកម្មទៅវិញ