ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម លោកស្រី Nguyen Thi Thu Ha អញ្ជើញថ្លែងមតិសន្និដ្ឋាននៃកិច្ចពិភាក្សា (រូបថតៈ TTXVN) |
អញ្ជើញថ្លែងមតិក្នុកិច្ចពិភាក្សានេះ លោកស្រី Nguyen Thi Thu Ha បានអះអាងថា ក្នុងបរិបទបច្ចុប្បន្ននេះ ដំណើរការរបស់សហគ្រិនស្ត្រីតែងតែបំពាក់ទៅដោយបំណងប្រាថ្នានិងចក្ខុវិស័យឆ្ពោះទៅអនាគត និងឆ្ពោះទៅធ្វើសមាហរណកម្មសកលលោក។ លោកស្រី Nguyen Thi Thu Ha បានចាត់ទុកថា នាពេលខាងមុខ ចំពោះការអភិវឌ្ឍរបស់សេដ្ឋកិច្ចឌីជីថល ខណៈពេលដែលវៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជកម្មជាច្រើននោះ សហគ្រិនស្ត្រីត្រូវការណាស់ ការជួយឧបត្ថម្ភពីបក្ស រដ្ឋាភិ បាល និងស្ថាប័នអង្គការនានា ដើម្បីទទួលបានជោគជ័យនាពេលអនាគត។
នៅក្នុងជំនួបនេះ តំណាងចូលរួមបានចែករំលែកនូវបទពិសោធន៍នៃការចាប់ផ្តើមអាជីវកម្ម លក្ខណៈងាយស្រួលក៏ដូចជាឧបស័គ្គដែលសហគ្រិនស្ត្រីជួបប្រទះក្នុងដំណើរការផលិតកម្មធ្វើអាជីវកម្ម ព្រមទាំងសម្តែងនូវគោលបំណងចង់រួមចំណែកសម្រាប់សង្គមនិងសហគមន៍៕