ស៊ីហ្គេមលើកទី ៣០ នាថ្ងៃទី ៩ ខែធ្នូ - វៀតណាមរង់ចាំមេដាយមាសក្នុង វិញ្ញាសារកីឡាអត្តពលកម្ម

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែធ្នូ អត្តពលិក Nguyen Thanh Ngung បានឈានចូលវិញ្ញាសារកីឡាអត្តពលកម្មដើរថ្មើរជើងចម្ងាយ ២០ គីឡូម៉ែត្រ សម្រាប់បុរសដោយរំពឹងថានឹងទទួលបានមេដាយមាសនៅថ្ងៃប្រកួតអត្តពលកម្មវៀតណាមនៅស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី ៣០ ។
ស៊ីហ្គេមលើកទី ៣០ នាថ្ងៃទី ៩ ខែធ្នូ - វៀតណាមរង់ចាំមេដាយមាសក្នុង វិញ្ញាសារកីឡាអត្តពលកម្ម - ảnh 1 កីឡាការិនីបាល់ទាត់វៀតណាមឈ្នះបានមេដាយមាសនៅ SeaGames 30 (រូបថត៖ bongdaplus.vn)

ក្តីសង្ឃឹមដណ្តើមបានមេដាយមាសនៃអត្តពលកម្មវៀតណាមក៏ផ្តោតលើវិញ្ញាសារលោតរបងសម្រាប់ស្ត្រី ១០០ ម៉ែត្រ រួមទាំងវិញ្ញាសាររត់ប្រណាំងសម្រាប់ស្ត្រី និងបុរស៨០០ ម៉ែត្រជាដើម។ សម្រាប់វិញ្ញាសារប្រកួតប្រដាល់ កីឡាករប្រដាល់វៀតណាមចំនួន ៦ នាក់បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយសង្ឃឹមថាអាចឈ្នះមេដាយមាសពី ២ ទៅ៣ គ្រឿងសម្រាប់កុ្រមកីឡាករវៀតណាមទៀតផង។

នាបច្ចុប្បន្ន ក្រុមកីឡាករវៀតណាមកំពុងឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាងរៀបចំណាត់ថ្នាក់មេដាយសរុបនៅ SeaGames 30 ដោយមានមេដាយមាសចំនួន ៦៥ គ្រឿង មេដាយប្រាក់ចំនួន ៦១ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៧៧ គ្រឿង៕

ប្រតិកម្មទៅវិញ