សហគមន៍ឥស្លាមនៅវៀតណាមបើកសកម្មភាពយ៉ាងផលផុស

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២២ មីនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហូជីមិញបានបើកពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការតំណាងសហគមន៍ឥស្លាមនៃទីក្រុង ក្រុមប្រឹក្សាគ្រប់គ្រងវិហារឥស្លាម សូយ៉ាវ និងតំបន់ប្រជាជនមូស្លីមនាខែរ៉ាម៉ាដាន ប្រតិទិនឥស្លាម ១៤៤៤ –  ប្រតិទិនសកល ២០២៣។
សហគមន៍ឥស្លាមនៅវៀតណាមបើកសកម្មភាពយ៉ាងផលផុស - ảnh 1ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញ ប្រគល់ ៨០លានដុង ជូនដល់គណៈកម្មាធិការតំណាងសហគមន៍ឥស្លាមនៃទីក្រុង ក្រុមប្រឹក្សាគ្រប់គ្រងវិហារឥស្លាម សូយ៉ាវ និងតំបន់ជនមូស្លីម។ រូបថត៖ VOV

នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរបស់គណៈកម្មាធិការដើម្បីអនុវត្តឱ្យបានល្អប្រសើរនូវគោលនយោបាយសាសនារបស់បក្ស និងរដ្ឋ ដោយហេតុនេះជំរុញឱ្យប្រជាជនឥស្លាមក្នុងតំបន់បន្តចូលរួមអនុវត្តចលនាប្រឡងប្រណាំងស្នេហាជាតិ កសាង និងការពារទីក្រុង រួមចំណែកកសាងផែនមហាសាមគ្គីជនជាតិទាំងមូល។ អញ្ជើញចូលរួមកិច្ចប្រជុំ លោកស្រី  Saly Kho តំណាងប្រធាជនជនជាតិចាមឥស្លាម នៅឃុំ Phong Phu ស្រុក Binh Chanh បានចែករំលែក៖ “ជារៀងរាល់ឆ្នាំ ជនជាតិចាមឥស្លាមចាត់ទុកខែរ៉ាម៉ាដានជាខែដ៏វិសុទ្ធបំផុត។ សប្បាយចិត្តណាស់ដែលជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំក្រុងបានចុះសួរសុខទុកដល់កន្លែងនីមួយៗ។ ហើយថ្ងៃនេះ រណសិរ្សក៏បានទៅសួរសុខទុក្ខក្នុងឱកាសបុណ្យរ៉ាម៉ាដាន ដោយរីករាយយ៉ាងខ្លាំងដែលថ្នាក់ដឹកនាំទីក្រុង និងគ្រប់លំដាប់ថ្នាក់ចាប់អារម្មណ៍នឹងខែតមអាហាររបស់សហគមន៍ជនជាតិចាមនៅទីក្រុងហូជីមិញ។ បងប្អូនមានអារម្មណ៍កក់ក្តៅណាស់”។

នាថ្ងៃដដែល ជនជាតិចាម Ba Ni ឥស្លាមរាប់ពាន់នាក់នៅខេត្ត Binh Thuan បានប្រមូលផ្តុំគ្នានៅទីបញ្ចុះសពរបស់ពួកគេ ដើម្បីធ្វើពិធីចែងមែង រៀបចំចូលខែតមអាហារ (ខែរ៉ាមូវ៉ាន់ ឬហៅថារ៉ាម៉ាដាន)។

ក្នុងឱកាសនេះ តំណាងគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Binh Thuan បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ក្រុមប្រឹក្សាព្រះសង្ឃ Ba Ni ឥស្លាមខេត្ត Binh Thuan និងព្រះសង្ឃជាន់ខ្ពស់ ឥស្សរជន អ្នកមានកិត្យានុភាពក្នុងស្រុកមួយចំនួនក្នុងខេត្ត ផងដែរ៕

ប្រតិកម្មទៅវិញ