សហគមន៍អាស៊ាន៖ហ្វីលីពីនពង្រឹងសន្តិសុខសំរាប់សន្និសីទនានា

Chia sẻ
(VOVWORLD) - រដ្ឋមន្រ្តីការបរទេសសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងចាប់ផ្ដើមប្រជុំចាប់ពីថ្ងៃទី៥ សីហា នៅរដ្ឋធានីម៉ានីល របស់ហ្វីលីពីន សំដៅដោះស្រាយបញ្ហាសំខាន់ជាច្រើន ក្នុងតំបន់ ហើយរំលឹកខួបលើកទី៥០ទិវាបង្កើតអាស៊ាន។
សហគមន៍អាស៊ាន៖ហ្វីលីពីនពង្រឹងសន្តិសុខសំរាប់សន្និសីទនានា - ảnh 1 ប៉ូលីសហ្វីលីពីនបំពេញភារកិច្ចនៅរដ្ឋធានីម៉ានីល (រូបថត៖EPA/TTXVN)

(VOVworld) - រដ្ឋមន្រ្តីការបរទេសសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងចាប់ផ្ដើមប្រជុំចាប់ពីថ្ងៃទី៥ សីហា នៅរដ្ឋធានីម៉ានីល របស់ហ្វីលីពីន សំដៅដោះស្រាយបញ្ហាសំខាន់ជាច្រើន ក្នុងតំបន់ ហើយរំលឹកខួបលើកទី៥០ទិវាបង្កើតអាស៊ាន។ មុននឹងព្រឹត្តិការណ៍ សំខាន់នេះ ប្រទេសម្ចាស់ផ្ទះបានពង្រឹងសន្តិសុខ សំដៅរារាំងគ្រោះអាសន្ន ភេរវកម្មនិងធានាសុវត្ថិភាពសំរាប់តំណាង។ មជ្ឈដ្ឋានមន្ត្រីហ្វីលីពីនឲ្យដឹងថា ប៉ូលីសចំនួន១៣ពាន់នាក់ត្រូវបានដាក់ពង្រាយសំដៅរារាំងគ្រោះអាសន្នកើតមានឡើងការវាយប្រហារភេរវកម្មនៅរដ្ឋធានីម៉ានីលក្នុងឱកាសនេះ ជាពិសេសក្នុង កាលៈទេសៈដែលការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលជាមួយពួកភេរវករ កំពុង ប្រព្រឹត្តទៅយ៉ាងសាហាវនៅទីក្រុង Marawi ភាគខាងត្បូងប្រទេសនេះ៕ 

ប្រតិកម្មទៅវិញ