ប្រធានរដ្ឋសភាវៀតណាម ប្រធាន AIPA – 41 លោកស្រី Nguyen Thi Kim Ngan |
ក្នុងសារលិខិតនេះ ប្រធារដ្ឋសភាវៀតណាមបានស្នើឲ្យសភាជាសមាជិក AIPA នីមួយៗរួមដៃជាមួយរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន ក្នុងការទប់ទល់នឹងជំងឺរាតត្បាតសកល ដោយលើកកម្ពស់តួនាទីរបស់ខ្លួនយ៉ាងខ្លាំងក្លា តាមរយៈ
វិធានការ និងគោលនយោបាយ ដែលត្រូវបានរដ្ឋាភិបាលលើកសំណើរ សំដៅទប់ទល់នឹងជំងឺរាតត្បាត; បង្កលក្ខណៈងាយស្រួលក្នុងការបែងចែកប្រភពកម្លាំង និងបង្កើនការតភ្ជាប់ជាមួយប្រជាជន។ លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ ជាងពេលណាៗទាំងអស់ សហគមន៍អាស៊ានគប្បីលើកត្រដែត ស្មារតីសាមគ្គីភាព ចែករំលែក ជួយឧបត្ថម្ភ និងគាំទ្រគ្នាទៅវិញទៅមកចំពោះជំងឺរាតត្បាតសកល Covid-19។ សមាជិកសភាគប្បីបន្តរីកសាយភាយសាមគ្គីភាព ស្រឡាញ់រាប់អានគ្នា លើកទឹកចិត្តប្រជាជនគ្រប់រូប ជាពិសេសគឺកម្លាំងនៅខ្សែប្រយុទ្ធជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។
ប្រធានរដ្ឋសភាបានអះអាងថារដ្ឋសភាវៀតណាមនឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដោយមានការគាំទ្រ ស្រុះចិត្តគំនិតរបស់សភាជាសមាជិក AIPA នានា សំដៅនាំមកនូវជោគជ័យនៃឆ្នាំប្រធាន ដើម្បីបរិយាកាសរស់នៅប្រកបដោយសន្តិភាព សុវត្ថិភាព សុភមង្គលជូនប្រជាជន ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរបស់ ប្រទេសអាស៊ានទាំងអស់ និងនៅលើពិភពលោកទាំងមូលផងដែរ៕