សហគមន៍អឺរ៉ុបបានឯកភាពដាក់ទណ្ឌកម្មលើតួកគីដោយសារការខួងរុករកប្រេងឧស្ម័ននៅលំហសមុទ្រស៊ីប |
សេចក្តីសម្រេចចិត្តនេះបានឆ្លុះបញ្ចាំងពីការថយក្រោយជំហានធំមួយនៅក្នុងទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងតួកគីក្នុងគោលបំណងដាក់ទណ្ឌកម្មទីក្រុងអង់ការ៉ា ដែលរំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខលើសមុទ្រស៊ីប។ កាយវិការនេះ បាននាំចេញបន្ទាប់ ពីបណ្តាប្រទេស EU ដែលនៅក្នុងសេចក្តីសម្រេចចិត្តដាច់ដោយឡែកមួយទៀត បានសន្យាថាបញ្ឈប់ការលក់អាវុធទៅឱ្យតួកគី ដោយសារតែយុទ្ធនាការវាយប្រហាររបស់ទីក្រុងអង់ការ៉ាទៅលើកងកម្លាំងឃឺដនៅភាគឦសានស៊ីរីកាលពីខែតុលាកន្លងមក។
ទន្ទឹមនឹងនេះ តួកគី បច្ចុប្បន្នជាបេក្ខជនផ្លូវការមួយដែលមានបំពេញប្រាថ្នាចង់ចូលរួមសហភាពអឺរ៉ុបបានយុត្តិកម្មថា ខ្លួនកំពុងធ្វើប្រតិបត្តិការនៅក្នុងដែនទឹកនៃតំបន់ខ្ពង់រាបបាតសមុទ្របស់តួកគីឬនៅតំបន់ប្រជាជនស៊ីបដើមកំណើតតួកគី ដែលមានសិទ្ធិយុត្តាធិការ៕