សហគមន៍អន្តរជាតិអបអរសារទការទទួលបានការព្រមព្រៀងរវាងអ៊ីរ៉ង់និងក្រុម P5+1

Chia sẻ
(VOVworld) – អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon
បានអបអរសារទ បណ្ដាអ្នកចរចារដែលទទួលបានការព្រម
ព្រៀងអំពីបញ្ហានុយក្លេអ៊ែររវាងអ៊ីរ៉ង់និង ក្រុម P5+1។
សហគមន៍អន្តរជាតិអបអរសារទការទទួលបានការព្រមព្រៀងរវាងអ៊ីរ៉ង់និងក្រុម P5+1 - ảnh 1
អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានអបអរសារទ បណ្ដាអ្នកចរចារដែលទទួលបានការព្រមព្រៀងអំពីបញ្ហានុយក្លេអ៊ែររវាងអ៊ីរ៉ង់និង ក្រុម P5+1។ (Image: VOV)

(VOVworld) – អគ្គលេខាធិការ អ.ស.ប.​ លោក Ban Ki-moon បានអបអរសារទ បណ្ដាអ្នកចរចារដែលទទួលបានការព្រមព្រៀងអំពីបញ្ហានុយក្លេអ៊ែររវាងអ៊ីរ៉ង់
និងក្រុម P5+1។ តាមលោក Ban Ki-moon ចាត់ទុកថា៖ នេះគឺជាការបោះជំហានដ៏ សែនសំខាន់ដែលអាចបើកចេញការចាប់ផ្តើមឲ្យការព្រមព្រៀងថ្មីមួយមានចរិត លក្ខណៈប្រវត្តសាស្ត្រចំពោះប្រជាជាតិទាំងឡាយ ក៏ដូចជា ប្រជាជននៅមជ្ឈឹម
បូរព៌ារ។ បណ្ដាថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុប (EU) បានវាយតំលៃការព្រមព្រៀង
រវាងអ៊ីរ៉ង់និងក្រុម P5+1 គឺជារបត់សំខាន់បំផុតដើម្បីស្ថិរភាពនិងសន្តិសុខលើ
សកលលោក។ ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Herman Van Rompuy  បាន
ចាត់ទុកថា៖ នេះគឺជាការបោះជំហានសំខាន់ចំពោះអ៊ីរ៉ង់ផងនិងសហគមន៍ អន្តរជាតិផងសំដៅឆ្ពោះទៅការធានាអំពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran។ ក្នុង
ពេលនោះ ក្រសួងការបរទេសស៊ីរីបានឲ្យដឹងថា៖ Damacus ចាត់ទុកនេះគឺជា
ការព្រមព្រៀងប្រវត្តិសាស្ត្រដើម្បីផលប្រយោជន៍របស់ប្រជាជនអ៊ឺរ៉ង់។រដ្ឋមន្ត្រី
ការបរទេស ចិន លោក Wang Yi បានឲ្យដឹងថា៖ ការព្រមព្រៀងនេះនឹងជួយ
ឧបត្ថម្ភរក្សាប្រព័ន្ធមិនរីកសាយអាវុធនុយក្លេអ៊ែរនៃសហគមន៍អន្តរជាតិការពារ
សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ផ្ទុយទៅវិញ នាថ្ងៃទី ២៤ វិច្ឆិកា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានរិះគន់យ៉ាងខ្លាំងក្លាការព្រមព្រៀងពោលខាងលើដែលអ៊ីរ៉ង់ និងក្រុម P5+1 ទទួលបាន ហើយចាត់ទុកនេះគឺជាការភ័ន្តច្រឡំប្រវត្តិសាស្ត្រ។ 

ប្រតិកម្មទៅវិញ