សហគមន៍អន្តរជាតិសម្តែងការព្រួយបារម្ភចំពោះសភាពការណ៍អំពើហិង្សានៅហ្គាហ្សា

Chia sẻ

(VOVWORLD) - អ្នកនាំពាក្យរបស់តំណាងជាន់ខ្ពស់ EU ទទួលបន្ទុក គោលនយោបាយកិច្ចការបរទេស លោក Josep Borrell បានសង្កត់ធ្ងន់ថា ទោះបីជាអ៊ីស្រាអែលមានសិទ្ធិការពារប្រជាជនរបស់ខ្លួនក៏ដោយ ក៏សិទ្ធិនោះចាំបាច់ត្រូវអនុវត្តន៍យ៉ាងណាដើម្បីជៀសវាងមិនទុកឲ្យជម្លោះកើនឡើង ដែលនឹងប៉ះពាល់ជាដំបូងបង្អស់ដល់ប្រជាជននៃភាគីទាំងពីរ ហើយបណ្ដាលឲ្យចំនួនអ្នកស្លាប់និងរងរបួសកើនឡើង។

សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី៦ ខែសីហា បានអំពាវនាវឲ្យភាគីទាំងអស់គួរតែអត់ធ្មត់ជាអតិបរមានៅក្នុងបរិបទដែលអំពើហិង្សាកំពុងកើនឡើងយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីនចាប់តាំងពីការប៉ះទង្គិចគ្នាកាលពីឆ្នាំមុន។ អ្នកនាំពាក្យរបស់តំណាងជាន់ខ្ពស់ EU ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស លោក Josep Borrell បានសង្កត់ធ្ងន់ថា ទោះបីជាអ៊ីស្រាអែលមានសិទ្ធិការពារប្រជាជនរបស់ខ្លួនក៏ដោយ ក៏សិទ្ធិនោះចាំបាច់ត្រូវអនុវត្តន៍យ៉ាងណាដើម្បីជៀសវាងមិនទុកឲ្យជម្លោះកើនឡើង ដែលនឹងប៉ះពាល់ជាដំបូងបង្អស់ដល់ប្រជាជននៃភាគីទាំងពីរ ហើយបណ្ដាលឲ្យចំនួនអ្នកស្លាប់និងរងរបួសកើនឡើង។

សេចក្ដីអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមជើងអាកាស ទៅលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី ៥ ខែសីហា ដែលរហូតមកដល់ពេលនេះបានធ្វើឲ្យជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៤ នាក់ស្លាប់ និងរបួស ១១០ នាក់។ ក្រុមប្រដាប់អាវុធ Jihad របស់ប៉ាឡេស្ទីនបានឆ្លើយតបតវិញដោយការបាញ់គ្រាប់រ៉ុក្កែតយ៉ាងហោចណាស់ ១៦០ គ្រាប់ទៅអ៊ីស្រាអែល ប៉ុន្តែគ្រាប់រ៉ុក្កែតភាគច្រើនត្រូវបានស្ទាក់ចាប់ ហើយមិនមានការខូចខាតធំដុំនោះទេ។

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត រុស្ស៊ីក៏បានអំពាវនាវឲ្យភាគីទាំងអស់គួរតែអត់ធ្មត់ជាអតិបរមា។ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shahbaz Sharif ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា។ ក្នុងពេលជាមួយគ្នានោះ អង្គការសហប្រជាជាតិ រួមជាមួយនឹងអេហ្ស៊ីប និងកាតា កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រុះសម្រួលដើម្បីបញ្ចប់ការប្រយុទ្ធគ្នា៕

ប្រតិកម្មទៅវិញ