ស្ត្រីនិងកុមារស៊ីរីនៅជំរុំជនភៀសខ្លួន al-Hol ក្នុងខេត្ត Hasakeh ភាគnortសានប្រទេសស៊ីរី (រូបថត៖ AFP / VNA) |
នាថ្ងៃទី ៣០ ខែមីនា ម្ចាស់ជំនួយអន្តរជាតិ បានសន្យាផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៦,៤ ពាន់លានដុល្លារអាមេរិក ដល់ប្រទេសស៊ីរី និងជន ភៀសខ្លួននៅក្នុងប្រទេសជិតខាង។ នេះគឺជាកំរិតទាបជាងការរំពឹងទុករបស់អង្គការសហប្រជាជាតិ បើប្រៀបធៀបនឹងថវិកា ១០ ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយតម្រូវ ការដែលកាន់តែកើនឡើង នៅក្នុងប្រទេសមជ្ឈឹមបូព៌ានេះ។
ក្នុងសេចក្តីប្រកាសមួយ សមាជិកសហភាពអឺរ៉ុប ទទួលបន្ទុកការដោះស្រាយវិបត្តិលោក Janez Lenarcic បានឲ្យដឹងថា ទឹកប្រាក់ចំនួន ៤,៤ ពាន់លានដុល្លារអាមេ រិកនឹងត្រូវបានបើកចំណាយប្រាក់ក្នុងឆ្នាំ ២០២១ ហើយថវិកាចំនួន ២ ពាន់លានដុល្លារអាមេរិកទៀត នឹងត្រូវបានផ្តល់ឲ្យសម្រាប់ឆ្នាំបន្តទៀតផងដែរ។ ប្រទេសអាឡឺម៉ង់គឺជាប្រទេសដែលបានចូលរួមវិភាគទានធំជាងគេ នៅពេលសន្យានឹងផ្តល់ជំនួយចំនួន ២,០៤ ពាន់លានដុល្លារអាមេរិក ខណៈដែលកម្រិតជំនួយរបស់អាមេរិកមានចំនួន ៦០០ លានដុល្លារអាមេរិកប៉ុណ្ណោះ៕