|
ពិធីចុះហត្ថលេខាលើឯកសារណែនាំថ្មីអំពីការអនុវត្តលើបញ្ជីឈ្មោះកំរិតបទដ្ឋានសំរាប់ចំណាយក្នុងប្រទេសនៃបណ្ដាគំរោងការ ODA នៅវៀតណាម-ឯកសារបច្ចុប្បន្នកម្មឆ្នាំ២០១២។ |
VOV-នាថ្ងៃទី២៨មិនានៅក្រុងហាណូយដំណាងអង្គការសហប្រជាជាតិ គណៈ
កម្មាធិការអឺរ៉ុប រដ្ឋាភិបាលប្រទេសជាសមាជិកសហភាពអឺរុប គណៈប្រតិភូ
សហភាពអឺរុប(EU)និងរដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាលើឯកសារ
ណែនាំថ្មីអំពីការអនុវត្តលើបញ្ជីឈ្មោះកំរិតបទដ្ឋានសំរាប់ចំណាយក្នុងប្រទេស
នៃបណ្ដាគំរោងការ ODA នៅវៀតណាម-ឯកសារបច្ចុប្បន្នកម្មឆ្នាំ២០១២។
ឯកសារស្តីពី “កំរិតចំណាយរបស់អង្គការសហប្រជាជាតិនិងEU”នេះនឹងបង្ក
មូលដ្ឋានដើម្បីគ្រប់គ្រងជំនួយអភិវឌ្ឍន៍ជាផ្លូវការយ៉ាងច្បាស់លាស់និងតម្លាភាព
នៅវៀតណាម រួមចំណែកជាក់ស្តែងក្នុងការលើកកំពស់ប្រសិទ្ធភាពជំនួយក្នុង ក្របខ័ណ្ឌនៃសេចក្តីថ្លែងការហាណូយអំពីប្រសិទ្ធភាពជំនួយ។ ការអនុវត្តរាល់
កំរិតចំណាយដែលទើបនឹងបច្ចុប្បន្នកម្មជាការខំប្រឹងប្រែងមួយក្នុងចំណោមការ ខំប្រឹងប្រែងសំខាន់សំដៅបន្តកែលំះរដំណើរបែបបទរបស់បណ្ដាអង្គការផ្តល់
ជំនួយអភិវឌ្ឍន៍នៅវៀតណាមនិងកាត់បន្ថយចំណាយសំរាប់ស្ថាប័នអនុវត្ត។
នៅពិធីចុះហត្ថលេខា លោក Andris Piebalgs អគ្គស្នងការទទួលបន្ទុកការអភិវឌ្ឍន៍
នៃសហភាពអឺរុបបានវាយតំលៃខ្ពស់ការខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការតម្លាភាពបនីយកម្មចំណាយ៕