សហគមន៍អន្តរជាតិរំលែកទុក្ខជាមួ បណ្ដាគ្រួសារដែលមានជនរងគ្រោះក្នុងការលិចនាវា SEWOL

Chia sẻ
(VOVworld) – ក្នុងប៉ន្មានថ្ងៃកន្លងទៅ សហគមន៍អន្តរជាតិ
បានរំលែកទុក្ខជាមួយ បណ្ដាគ្រួសារដែលមានជនរងគ្រោះ
ក្នុងការលិចនាវា SEWOL នៅកូរ៉េខាងត្បូង តាមរយៈបណ្ដាញ
Internet ឬ បណ្ដាគេហទំព័រសង្គម SNS។

សហគមន៍អន្តរជាតិរំលែកទុក្ខជាមួ បណ្ដាគ្រួសារដែលមានជនរងគ្រោះក្នុងការលិចនាវា SEWOL  - ảnh 1
សហគមន៍អន្តរជាតិរំលែកទុក្ខជាមួ បណ្ដាគ្រួសារដែលមានជនរងគ្រោះក្នុងការលិចនាវា SEWOL (Image: Vietnam+)

(VOVworld) – ក្នុងប៉ន្មានថ្ងៃកន្លងទៅ សហគមន៍អន្តរជាតិបានរំលែកទុក្ខជាមួយ បណ្ដាគ្រួសារដែលមានជនរងគ្រោះក្នុងការលិចនាវា SEWOL នៅកូរ៉េខាងត្បូង
តាមរយៈបណ្ដាញ Internet ឬ បណ្ដាគេហទំព័រសង្គម SNS។ គិតដល់ថ្ងៃទី ២១
មេសា អ្នកប្រមុខនៃប្រទេសចំនួន ៤៥ និងអង្គការអន្តរជាតិចំនួន ៣ លើសកល
លោកបានផ្ញើរសារទូរលេខរំលែកទុក្ខដល់កូរ៉េខាងត្បូង។ ក្រសួង​ទទួលបន្ទុក
ស្ថានភាពគ្រោះបន្ទាន់របស់រុស្ស៊ីបានឲ្យដឹងថា៖ រុស្ស៊ីត្រៀមខ្លួនជាស្រេចបញ្ជូន
អ្នកមុជទឹកជំនាញនិងផ្តល់គ្រឿងសម្ភារៈពិសេសដល់កូរ៉េខាងត្បូងដើម្បីជួយ
ឧបត្ថម្ភក្នុងការងារជួយសង្គ្រោះ។ នាបច្ចុប្បន្ន ជនរងគ្រោះត្រូវស្លាប់ក្នុងរឿង
ហេតុនេះបានកើនឡើង ៨៧ នាក់ និងមនុស្សចំនួន ២១៥​ នាក់ទៀតបាត់
ខ្លួននៅឡើយ៕

ប្រតិកម្មទៅវិញ