|
សហគមន៍អន្តរជាតិបរិហាទោសការវាយប្រហារភេវរកម្មទៅលើសាលារៀននៅប៉ាគីស្ថាន
(Image: VNA) |
(VOVworld) – ការវាយប្រហារភេវរកម្មដ៏ឃោឃៅរបស់កំលាំងតាលីបង់នៅប៉ាគីស្ថាន
(TTP) ទៅលើសាលារៀនមួយដែលបានកើតមានឡើងនាថ្ងៃទី ១៦ ធ្នូ នៅទីក្រុង
Peshawar ភាគពាយព្យប៉ាគីស្ថាន កំពុងបណ្តាលឡើងការខឹងសម្បារបស់សហគមន៍
អន្តរជាតិ។ នាថ្ងៃទី ១៦ ធ្នូ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានចាត់
ទុក ថា៖ នេះគឺជាអំពើភេវរកម្មថោកទាបក្នុងពេលវាយប្រហារទៅលើកុមារ។
ខណៈដែល អគ្គស្នងការ អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Ra’ad Al
Hussein ក៏បានបរិហាទោសជ្រុលនិយមនៃពួកឧទ្ទាមតាលីបង់ ហើយអះអាង៖ នេះ
គឺជា ឧក្រិដ្ឋកម្មយ៉ាងសាហាវ។ នាយករដ្ឋមន្ត្រីទួរគីលោក Ahmet Davutoglu បានរិះគន់
យ៉ាងខ្លាំងក្លាការវាយប្រហារនេះនិងផ្ញើរការរំលែកទុក្ខដ៏ជ្រាលជ្រៅដល់រដ្ឋាភិបាល
និងប្រជាជនប៉ាគីស្ថាន។ កំលាំងតាលីបង់នៅអាប់ហ្គានីស្ថាននិងជាសម្ព័ន្ធមិត្តរបស់
TTP ក៏បានបរិហាទោសអំពើដ៏សាហារពោលខាងលើរបស់ TTP។ ក្នុងសេចក្តីថ្លែង
ការណ៍មួយនាថ្ងៃទី ១៧ ធ្នូ អ្នកនាំពាក្យនៃក្រុមនេះបានលើកច្បាស់ថា៖ ការសម្លាប់
ជនស៊ីវិលកុមារនិងនារីគឺផ្ទុយទៅនឹងព្រះធម៌របស់ឥស្លាមហើយបណ្ដាស្តង់ដានេះ
ត្រូវបានរាល់គណៈបក្សនិងរដ្ឋអំណាចឥស្លាមពិនិត្យមើល៕
នាថ្ងៃទី ១៧ ធ្នូ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh
បានលើកច្បាស់ថា៖ វៀតណាមបរិហាទោសយ៉ាងខ្លាំងក្លារាល់សកម្មភាពភេវរកម្ម
គ្រប់ រូបភាពហើយចាត់ទុកថា៖ ការវាយប្រហារភេវរកម្មនៅប៉ាគីស្ថានតម្រង់ទៅលើ ជនស៊ីវិលនិងកុមារនាថ្ងៃទី ១៦ ធ្នូ គឺជាអំពើយ៉ាងសាហាវនិងមិនអាចយល់ព្រម
បានឡើយ។ វៀតណាមសូមផ្ញើរការរំលែកទុក្ខដ៏ជ្រាលជ្រៅដល់រដ្ឋាភិបាលនិង
ប្រជាជន ប៉ាគីស្ថានក្រួសាររបស់ជនរោងគ្រោះ ហើយជឿជាក់ថា៖ មេដឹកនាំនឹង
ត្រូវបាន ផ្តន្ទាទោស យ៉ាងឆាប់ៗ៕