|
សហគមន៍អន្តរជាតិប្រឆាំងជំទាស់សេចក្តីសម្រេចអំពីការបង្កើតរដ្ឋាភិបាល ថ្មីរបស់ពួកឧទ្ទាម Houthi នៅយេម៉ែន (VNA) |
(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា អគ្គលេខាធិការសម្ព័ន្ធភាពអារ៉ាប់ (AL) លោក '
Ahmed Aboul Gheit បានប្រកាសថា៖ ការបង្កើតរដ្ឋាភិបាលថ្មីរបស់ពួកឧទ្ទាមជន
Houthi គឺខុសច្បាប់ ហើយថ្កោលទោសយ៉ាងខ្លាំងក្លាសេចក្តីសម្រេចដោយឯតោ
ភាគីនេះ។ អ្នកប្រមុខ AL បានលើកច្បាស់ថា៖ កាយវិការនេះគឺជាការបើកទូ
លាយនៃការធ្វើរដ្ឋប្រហារដែលពួកឧទ្ទាម Houthi មិនចង់បោះបង់ទេ។ ទង្វើនេះ
គឺជារបាំងចំពោះរាល់ការខំប្រឹងប្រែងបង្កើតសន្តិភាពនៅយេម៉ែនរបស់បេស
កជនពិសេស អ.ស.ប. លោក Isamil Ould Cheikh Ahmed ព្រមទាំង រារាំងការ
ទទួលបានដំណោះស្រាយសន្តិភាពសំរាប់វិបត្តិនៅប្រទែសនេះ ផងដែរ។ រីឯខ្លួន
វិញ បេសកជនពិសេស អ.ស.ប. លោក Isamil Ould Cheikh Ahmed បានរិះគន់
សេចក្តីសម្រេចពោលខាងលើរបស់ពួកឧទ្ទាមគឺជាការគំរាមកំហែងចំពោះរាល់
ការខំប្រឹងប្រែងសន្តិភាពនៅយេម៉ែន៕