ក្រុមបាតុកម្មប៉ាឡេស្ទីនបានគប់ដុំថ្មទៅលើកងកម្លាំងសន្តិសុខអ៊ីស្រាអែលនៅក្រុងយេរូសាឡិម (រូបថត៖ AFP/TTXVN) |
នៅថ្ងៃទី១២ ខែឧសភាប្រធានា ធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin និង សមភាគី តួកគីលោក Recep Tayyip Erdogan បានអំពាវនាវឲ្យមានការកាត់បន្ថយអំពើហិង្សាររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នាថ្ងៃដដែល ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាព អំពើហឹង្សាដែលកំពុងកើនឡើង ហើយបានអំពាវនាវឱ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន បញ្ចប់ការប្រយុទ្ធ និងចៀសវាងបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
នាថ្ងៃ១២ ឧសភា អ៊ីស្រាអែល អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសរាប់រយលើកនៅតំបន់ហ្គាហ្សា ហើយក្នុងពេលជាមួយគ្នានោះក្រុមហាម៉ាស ប៉ាឡេស្ទីន បានបាញ់ផ្លោងគ្រាប់ រ៉ុកកែតឆ្លងកាត់ព្រំដែនអ៊ីស្រាអែលផងដែរ។ នាថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Benny Gantz បានអះអាងថា ប្រទេសនេះនឹងបង្កើនការវាយប្រហារទៅលើកម្លាំងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា៕