កងកម្លាំងតាលីបង់ល្បាតនៅកាប៊ុល អាហ្វហ្គានីស្ថាន ថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២១ (រូបថត៖ THX/TTXVN) |
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson នៅថ្ងៃទី ២២ ខែសីហា បានឲ្យដឹង ថា លោកនឹងកោះហៅកិច្ចប្រជុំមេដឹកនាំនៃបណ្តាប្រទេសឧស្សាហកម្មឈានមុខគេលើពិភពលោក (G7) តាមទម្រង់នៃប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៤ ខែសីហា ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅអាហ្វហ្គានីស្ថាន។
នៅថ្ងៃដដែល ថ្ងៃទី ២២ ខែសីហានេះ វិមានក្រឹមឡាំងបានប្រកាសថា មេដឹកនាំនៃប្រទេសសមាជិកនៃអង្គការសន្ធិសញ្ញាសន្តិសុខរួម (Collective Security Treaty Organization-CSTO) នឹងជួបប្រជុំគ្នាតាមប្រេព័ន្ធវីដេអូ នៅថ្ងៃទី ២៣ ខែសីហា ដើម្បីពិភាក្សាពីវីធីរួមគ្នាដោះស្រាយបញ្ហាប្រឈមនិងការគំរាមកំហែងឆ្លងដែន ដែលកើតចេញពីវិបត្តិនៅអាហ្វហ្គានីស្ថាន។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចូលរួមកិច្ចប្រជុំដែលដឹកនាំដោយប្រធានាធិបតី Tajikistan លោក Emomali Rahmon។
ចំណែកលោកប្រធានាធិបតីអាមេរិក Joe Biden នៅថ្ងៃទី ២២ ខែសីហាបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងបន្តធ្វើឱ្យមានភាពជឿនលឿនក្នុងប្រតិបត្តិការ ជម្លៀសពលរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានចេញពីប្រទេសអាស៊ីនិរតីមួយនេះ។ ថ្លែងជាមួយអ្នកសារព័ត៌មាន ប្រធា នាធិបតី Joe Biden បានបញ្ជាក់ថា អាទិភាពកំពូលរបស់ទីក្រុងវ៉ាស៊ីនតោននាពេលនេះគឺបញ្ចូនពលរដ្ឋអាមេរិកចេញពីអាហ្វហ្កានីស្ថានឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ លោកប្រធានាធិ បតីរូបនេះបានសម្តែងក្តីសង្ឃឹមថា ជើងហោះហើរជម្លៀសនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា ដែលជាថ្ងៃចុងក្រោយសម្រាប់អាមេរិកក្នុងការដកកងទ័ពទាំងអស់ចេញពីអាហ្វហ្គានីស្ថាន៕