|
រុករកមនុស្សក្នុងការបាក់ដីនៅអាហ្វហ្គានីស្ថាន
(រូបថតៈ Reuters) |
(VOVworld)-ដល់ថ្ងៃទី២ឧសភា ចំនួនមនុស្សស្លាប់និងបាត់ខ្លួនក្នុងសោនាដកម្មបាក់
ដីនៅខេត្ត Badakhshan របស់អាហ្វហ្គានីស្ថានកើនឡើង២ពាន់២រយនាក់។ មជ្ឈដ្ឋាន
មន្រ្តីអាហ្វហ្គានីស្ថានឲ្យដឹងថា យុទ្ធនាការរុករកជនបាត់ខ្លួនបាន បញ្ឈប់ដោយសារ
ផ្ទះជាច្រើនត្រូវលិចក្នុងភក់។
ក្នុងពេននេះ សហគមន៍អន្តរជាតិកំពុងរួមជាមួយអាហ្វហ្គានីស្ថានប្រមូលផ្តុំ កម្លាំងកាយចិត្តដើម្បីជំនះពុះពារលើផលវិបាកនេះ។ អ.ស.បឲ្យដឹងថា កំពុងរួម ផ្សំជាមួយដៃគូររបស់ខ្លួនដើម្បីប្រមូលផ្តុំរាល់ប្រភពកម្លាំងសំដៅធានាថា ជនរង គ្រោះដែលត្រូវការម្ហូបអាហារ ទឹក ថ្នាំសង្កូវ គឺសុទ្ធតែទទួលបានការជួយឧបត្ថម្ភ
ដោយគ្រប់ គ្រាន់ដែរ។ ទាហាន NATO នៅអាហ្វហ្គានីស្ថានមានសំណើរ ជួយរុក
រកនិង ជួយសង្រ្គោះជនរងគ្រោះ។ សហភាពអឺរ៉ុប ក៏ឲ្យដឹងដែរថា បានត្រៀមខ្លួន
ជាស្រេច ជួយឧបត្ថម្ភ។ ក្នុងពេលនោះ ប្រធានាធិបតីអាមេរិកលោកBarack Obama
បានអះអាងថា អាមេរិកត្រៀមខ្លួនជាស្រេចក្នុងការជួយឧបត្ថម្ភអាហ្វហ្គានីស្ថាន ទប់ទល់ជាមួយសោនាដកម្មនេះ៕