សហគមន៍អន្តរជាតិខំប្រឹងប្រែងជួយស៊ូដង់ខាងត្បូងរួចផុតពីជំលោះ

Theo VOVWORLD -
Chia sẻ
Vovworld-ក្នុងកាលៈទេសៈជំលោះនៅស៊ុដង់ខាងត្បូង​មាន​គ្រោះអាសន្នធ្វើឲ្យប្រទេសនេះធ្លាក់ក្នុងសង្គ្រាមស៊ីវិល នាថ្ងៃទី២៣ធ្នូ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Ban Ki moon បានស្នើរឲ្យក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិដាក់ពង្រាយបន្ថែមទាហាន
សហគមន៍អន្តរជាតិខំប្រឹងប្រែងជួយស៊ូដង់ខាងត្បូងរួចផុតពីជំលោះ - ảnh 1
ជំលោះនៅស៊ុដង់ខាងត្បូងមានគ្រោះអាសន្នធ្វើឲ្យប្រទេសនេះធ្លាក់ក្នុងសង្គ្រាមស៊ីវិល (AP)

        Vovworld-ក្នុងកាលៈទេសៈជំលោះនៅស៊ុដង់ខាងត្បូង​មាន​គ្រោះអាសន្ន ធ្វើឲ្យប្រទេសនេះធ្លាក់ក្នុងសង្គ្រាមស៊ីវិល នាថ្ងៃទី២៣ធ្នូ អគ្គលេខាធិការ​អង្គការ
សហប្រជាជាតិលោក Ban Ki moon បានស្នើរឲ្យក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិដាក់ពង្រាយបន្ថែមទាហាន៥៥០០នាក់និងប៉ូលីស្ត៤២៣នាក់
ដើម្បីបង្កើនក្រុមបេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ នា
រសៀលថ្ងៃ​ដ៏ដែល ក្រុមប្រឹក្សាសន្តិសុខក៏បានដំណើរការពិគ្រោះយោបល់បន្ទាន់
អំពីស្ថានភាព​ស៊ូដង់ខាងត្បូងព្រមទាំងពិនិត្យមើលសំណើររបស់លោក Ban Ki
moon និងគ្រោងនឹង​ប្រកាស​សេចក្តីសំរេចចិត្តក្នុងថ្ងៃទី២៤ធ្នូ។

        ក្នុងពេលនោះ មជ្ឈដ្ឋានមន្ត្រីអាមេរិកបានឲ្យដឹងថា កងទ័ពនៃប្រទេសនេះ​បានដាក់ពង្រាយទាហានជើងគោកប្រមាណ១៥០នាក់ទៅមូលដ្ឋាននៅទ្វិប​អាហ្វ្រីកដើម្បីត្រៀមជាស្រេចដំណើរការជម្លៀសពលរដ្ឋអាមេរិកចេញពីប្រទេស
ទ្វិបអាហ្វ្រីកនេះ។ គណៈកម្មាធិការអឺរ៉ុប (EC) នាថ្ងៃទី២៣ធ្នូបានប្រកាសផ្ដល់
ជំនួយ​មនុស្សធម៍ជាប្រាក់៥០លានអឺរ៉ូសំដៅជៀសវាងវិបត្តិមនុស្សធម៍ដែលអាច
កើតមានឡើងនៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ