បុគ្គលិកពេទ្យបាញ់ថ្នាំកំចាត់មេរោគដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ ១៩ នៅទីក្រុងភ្នំពេញ កម្ពុជា។ (រូបថត៖ AFP/TTXVN) |
ក្នុងបំណងចង់ចែករំលែកការលំបាកលំបិនជាមួយប្រជាជននៅរាជធានីភ្នំពេញ កម្ពុជា ដែលកំពុង រងផលប៉ះពាល់ដោយការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជម្ងឺ កូវីដ ១៩ នោះ នាថ្ងៃទី២៧ ខែមេសា វិមានប៊ីស្សព Sai Gon បានចេញសារលិខិតដែលអំពាវនាវ ឲ្យសាសនិកចូលរួមរ៉ៃអង្គាសយ៉ាងសកម្មក្នុងកម្មវិធី “ម៉ាស់ចំនួន៤លានម៉ាស់ជូន ភ្នំពេញ” ដើម្បីចែកចាយជូនប្រជាជននៅរាជធានីភ្នំពេញ កម្ពុជា ដោយមិនរើសអើង សាសនាឡើយ។ ក្នុងពេលជាមួយគ្នានោះ គណៈកម្មការមនុស្សធម៌សង្គម ចំណុះស មាគមន៍ពុទ្ធសាសនាវៀតណាមទីក្រុងហូជីមិញ ក៏បានរ៉ៃអង្គាសទឹកប្រាក់ ៥០០ លានដុង សម្រាប់ជួយឧបត្ថម្ភពុទ្ធបរិស័ទ និងប្រជាជនដែលជួបការលំបាកដោយ សារជម្ងឺ កូវីដ ១៩ នៅកម្ពុជានិងឡាវផងដែរ៕