សហគមន៍ជនវៀតណាមនៅឯបរទេសអំណរនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤

Theo VOVWORLD -
Chia sẻ
Vovworld-នាយប់ថ្ងៃទី២៦មករា នៅរដ្ឋធានីវៀងច័ន្ទឡាវ ស្ថានទូតវៀតណាម​បានរៀបចំរាត្រីជប់លៀងអំណរនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤។ 
សហគមន៍ជនវៀតណាមនៅឯបរទេសអំណរនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវលោក Nguyen Manh Hung (VOV)

        Vovworld-នាយប់ថ្ងៃទី២៦មករា នៅរដ្ឋធានីវៀងច័ន្ទឡាវ ស្ថានទូតវៀតណាម​បានរៀបចំរាត្រីជប់លៀងអំណរនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤។ ឯកអគ្គរដ្ឋទូត​វៀតណាមប្រចាំនៅឡាវលោក Nguyen Manh Hung បានរំលឹកផ្នែកលេចធ្លោអំពី​សេដ្ឋកិច្ចសង្គមវៀតណាមក្នុងឆ្នាំ២០១៣ ដោយលើកច្បាស់ថា សេដ្ឋកិច្ចប្រទេស​
ជាតិ​បានឆ្លងផុតដំណាក់កាលលំបាកទទួលបានកំរិតកំណើន៥,៤% អតិផរណា
ត្រូវ​បាន​រារាំង។ ជាពិសេស រដ្ឋសភាបានអនុម័តលើរដ្ឋធម្មនុញ្ញវៀតណាមបំពេញ​
បន្ថែម​ធ្វើវិសោធនកម្មបង្ហាញនូវឆ័ន្ទះប្តេជ្ញារបស់ប្រជាជាតិទាំងមូលកសាងប្រទេស​ជាតិសម្បូររុងរឿងប្រជាធិបតេយ្យសមភាពនិងអរិយ្យធម៍។ ឯកអគ្គរដ្ឋទូត Nguyen
Manh Hung បានសម្ដែងក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍កាន់តែស៊ីជម្រៅពី​មួយថ្ងៃទៅមួយថ្ងៃនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសនិងកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ ក្នុងនោះតំលៃប្រាក់ពាណិជ្ជកម្ម​
រវាង​ប្រទេសទាំងពីរទទួលបានជាង១ពាន់លានដុល្លារអាមេរិក។ លោក Hoang Van
Khuong អាណិកជនវៀតណាមនៅទីក្រុងវៀងច័ន្ទបានសំណេះសំណាលថា៖

“ក្តីសប្បាយរីករាយយ៉ាងក្រៃលែងពេញចិត្តបំផុតគឺត្រូវបានរដ្ឋាភិបាលវៀតណាម
យកចិត្តទុកដាក់ដល់សហគមន៍ជនវៀតណាមនៅឯបរទេស។ នេះជាប្រការថ្លៃថ្លា
ចំពោះ​យើងខ្ញុំ។ យើងខ្ញុំចង់និយាយជាមួយកូនចៅគឺទោះបីរស់នៅទីណាក៏ដោយ
រដ្ឋាភិបាល​ជានិច្ចកាលយកចិត្តទុកដាក់ដល់ជនរួមជាតិនៅឯបរទេស។”

        រីឯនៅរដ្ឋធានីឡុង នាយប់ថ្ងៃទី២៦មករា ស្ថានទូតវៀតណាមប្រចាំនៅ​ចក្រភព​អង់គ្លេសនិងអៀកឡង់ខាងជើងបានសហការជាមួយសមាគមជនវៀត​ណាមនិង
សមាគមនិស្សិតវៀតណាមនៅអង់គ្លេសរៀបចំពិធីអំណរបុណ្យតេតឆ្នាំ​មមីឆស័ក
២០១៤។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេសនិងអៀកឡង់ខាង​ជើងលោក
Vu Quang Minh បានជូនពរសហគមន៍ជនវៀតណាមនៅអង់គ្លេសបន្ត​មានសកម្មភាព
ឆ្ពោះទៅស្រុកកំណើត ជូនពរនិស្សិតរៀនសូត្រឆ្នើមរួមចំណែកឲ្យ​ការ​អភិវឌ្ឍន៍
ប្រទេសជាតិនាពេលអនាគត។

        ក្នុងពេលនោះ នៅទីក្រុង Tel Aviv នាយប់ថ្ងៃដ៏ដែលស្ថានទូតវៀតណាម​ប្រចាំ​
នៅ​អ៊ីស្រាអែលបានរៀបចំពិធីជួបមុខអំណរនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤​ជាមួយ
ការចូលរួមរបស់បងប្អូនអាណិកជននិស្សិតនិងពលករវៀតណាមនៅ​អ៊ីស្រាអែល។ ដំណាងអណិកជននៅទីនេះបានថ្លែងអំណរគុណចំពោះការយក​ចិត្ត​ទុកដាក់របស់
បក្សនិងរដ្ឋនិងអះអាងថា​ ប្រជាអាណិកជនវៀតណាមនៅ​អ៊ីស្រាអែលនឹងធ្វើអស់ពី
កំលាំងកាយចិត្តដើម្បីកសាងសហគមន៍កាន់តែរឹងមាំពី​មួយថ្ងៃទៅមួយថ្ងៃ អភិវឌ្ឍន៍
សេដ្ឋកិច្ចនិងជានិច្ចកាលឆ្ពោះទៅមាតុប្រទេស៕

ប្រតិកម្មទៅវិញ