សហគមន៍ជនវៀតណាមនៅឯបរទេសចូលរួមការពារនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់ COVID-19 |
នៅសាធារណរដ្ឋឆែក ជំងឺឆ្លង COVID-19 មិនបានបង្កផល ប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាព រស់នៅ ក៏ដូចជាសកម្មភាពអាជីវកម្ម របស់ប្រជាជនវៀត ណាមនៅតំបន់នោះទេ ដោយ សារមានការត្រៀមរៀបចំទាំងខាងចិត្តសាស្ត្រ និងវិធានការទប់ទល់បានល្អ។ សមាគមវៀតណាម នៅសាធា រណរដ្ឋឆែក បានរួមជាមួយអង្គការនិងសមាគមដែលពាក់ព័ន្ធ ដើម្បីធ្វើការឃ្លាំមើលនិងសម្របសម្រួលជាប្រចាំជាមួយបណ្តាញព័ត៌មានរបស់សហគមន៍វៀតណាមនៅទីនេះ ដើម្បីចេញសេចក្តី ជូនដំណឹងអោយបានឆាប់រហ័សដល់សហគមន៍ជនវៀតណាមនៅទីនេះ ស្របតាមវិធានការណ៍របស់រដ្ឋាភិបាលឆែក សម្រាប់ទប់ទល់ការរីករាលដាលនៃជំងឺផងដែរ។
ក្នុងពេលជាមួយគ្នានោះ នៅកូរ៉េខាងត្បូង សមាគមនិស្សិតវៀតណាមនៅប្រទេសកូរ៉េខាងត្បូង បានធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗ អំពីស្ថានភាពជំងឺ ព្រមទាំងជំរុញការផ្សព្វផ្សាយព័ត៌មាននៅ លើទំព័រហ្វេសប៊ុក គេហទំព័ររបស់សមាគមនិងការផ្តល់យោបល់ដល់និស្សិតវៀត ណាមនៅកូរ៉េខាងត្បូងបានអនុវត្តគោលការណ៍ណែនាំសម្រាប់វិធានការណ៍បង្ការការរីករាល ដាលនៃCOVID-9 របស់អាជ្ញាធរកូរ៉េខាងត្បូងនិងវៀតណាម៕