សហគមន៍ជនវៀតណាមនៅឯកបរទេសអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំចសំរឹទ្ធស័ក ២០១៨

Chia sẻ
(VOVWORLD) -រួមជាមួយបរិយាកាសសប្បាយរីករាយរបស់ប្រទេសជាតិនិងសហ គមន៍ជនវៀត ណាមលើទូទាំងពិភពលោកនោះ នាយប់ថ្ងៃទី៦កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅ កម្ពុជា បានរៀបចំពិធីជប់លៀង អំណរនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨។
សហគមន៍ជនវៀតណាមនៅឯកបរទេសអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំចសំរឹទ្ធស័ក ២០១៨ - ảnh 1ទិដ្ឋភាពនៃពិធី

អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានរំលឹកឡើងវិញ នូវសមិទ្ធិសំខាន់ៗដែល វៀតណាមទទួលបានក្នុងឆ្នាំ ២០១៧កន្លងទៅ ក៏ដូចជាការរីកចំរើនគួរឲ្យកត់សម្គាល់នៃទំនាក់ទំនងរវាងវៀតណាមជាមួយកម្ពុជា។ សម្រាប់ សហគមន៍ជនវៀតណាមនៅកម្ពុជា ឯកអគ្គរដ្ឋទូត លោក Vu Quang Minh បានគូសបញ្ជាក់ថា អាណិកជនវៀតណាមនៅកម្ពុជា ជាសហ គមន៍មួយ មានប្រពៃណីបដិវត្តន៍និងមានការរួមវិភាគទានជាច្រើនក្នុងការតស៊ូប្រយុទ្ធដ៏អង់អាចក្លាហានចំនួនពីរលើករបស់ប្រទេសជាតិក៏ដូច ជាចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរផងដែរ។

        រួមជាមួយគ្នានោះ នាយប់ថ្ងៃទី៥កុម្ភៈ នៅមហាវិទ្យាល័យ West of England (UWE)  ស្ថិតក្នុងទីក្រុង Bristol បានប្រព្រឹត្តទៅកម្មវិធីអំណរនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨។ ព្រឹត្តិការណ៍នេះបានជួយឲ្យមិត្តភក្តិអន្តរជាតិនៅ Bristol មានចំណាប់ អារម្មណ៍យ៉ាងល្អប្រសើអំពីទឹកដីនិងមនុស្សវៀតណាមរួសរាយរាក់ទាក់៕

ប្រតិកម្មទៅវិញ