![សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ីនិងឆែកឆ្ពោះទៅជនរួមជាតិភាគកណ្ដាល វៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_10_20/cong dong huong ve dong bao mien trung lu lut.jpg) |
(រូបថត៖VOV) |
(VOVworld) - ស្ថាប័នវៀតណាមប្រចាំនៅម៉ាឡេស៊ីនាថ្ងៃទី១៩ តុលា បាន
រៀបចំពិធីបំផុសការរៃអង្គាសប្រាក់ជួយឧបត្ថម្ភជនរួមជាតិនៅខេត្ត Ha Tinh និង
ខេត្ត Quang Binh ភាគកណ្ដាលវៀតណាម ដែលត្រូវរងការខូចខាតដោយគ្រោះទឹក
ជំនន់។នៅទីនេះ ឯកអគ្គរដ្ឋទូតលោក Pham Cao Phong បានអំពាវនាវឲ្យកម្មាភិបាល
បុគ្គលិកនៃស្ថានទូត មជ្ឈដ្ឋានអាជីវករនិងសហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី
ចូលរួមរៃអង្គាស ជួយឧបត្ថម្ភជនរួមជាតិនៅតំបន់រងគ្រោះធម្មជាតិជំនះពុះពារ
លើការខូចខាត ស្ដារស្ថិរភាពក្នុងជីវភាពរស់នៅនិងផលិតកម្ម។
នាថ្ងៃដដែល នៅរដ្ឋធានី Praha សាធារណៈរដ្ឋឆែកបានប្រព្រឹត្តទៅកម្មវិធីដូរ
តន្រ្តី ក្នុងឱកាសរំលឹកខួបទិវានារីវៀតណាម (ថ្ងៃទី២០ តុលា)និងរៃអង្គាសប្រាក់ជួយ
ឧបត្ថម្ភតំបន់ភាគកណ្ដាលវៀតណាមផងដែរ៕