Vovworld-នាថ្ងៃទី១៦ឧសភាជនវៀតណាមប្រមាណ១ពាន់នាក់នៅប្រទេស
បារាំងបានចូលរួមការធ្វើបាតុកម្មសន្តិភាពនៅទីលាន Trocadero នៅរដ្ឋធានី
ប៉ារីសដើម្បីប្រឆាំងជំទាស់ការដែលចិនដាក់ស្ថានីយ៍ខួង Haiyangshiyou៩៨១
នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។
លោក Michel Strachinescuជាអ្នកបើកបររថយន្តរបស់អតីរដ្ឋមន្រ្តីការបរទេស
ក្នុងដំណាក់កាលដំណើរការតស៊ូតាមផ្លូវការទូតដើម្បីចុះហត្ថលេខាលើកិច្ច
ព្រមព្រៀងក្រុងប៉ារីសអោយដឹងថា៖“ ខ្ញុំគាំទ្រវៀតណាមតទៅទៀត។ពីព្រោះ
ថា៖ចំពោះខ្ញុំវៀតណាមជាប្រជាជាតិអង់អាចក្លាហាន១និងជានិមត្តិរូបអំពី
ស្មារតីតស៊ូដើម្បីឯករាជ្យសេរីភាព។តំបន់និងប្រជុំកោះ Hoang Sa គឺចំណុះ
អធិបតេយ្យភាពរបស់វៀតណាម។នេះជាប្រការមិនអាចជជែកបានឡើយ។ “
|
រូបថត VNA |
ក្នុងពេលឃជាមួយនេះដែរសហគមន៍ជនវៀតណាមនៅអាមេរិកកំពុងត្រៀមរៀបចំ
ឲ្យយុទ្ឋនាការដង្ហែរក្បួន១និងប្រមូលហត្ថលេខាផ្ញើដល់រដ្ឋាភិបាលរដ្ឋសភាអាមេរិក
និងអង្គការអន្តរជាតិនានាសំដៅចាប់បង្ខំភាគីចិនបញ្ឈប់អំពើខុសឆ្គងនានា។លោក
David Huy Ho ប្រធានសខាអាជីវករវៀតណាមនៅអាមេរិកគូសបញ្ជាក់ថា៖“ ពេល
ណាចិននៅរក្សាវត្តមានស្ថានីយ៍ខួងនៅតំបន់សមុទ្ររបស់វៀតណាមពេលនោះយើងខ្ញុំ
នៅតែធ្វើការបាតុកម្ម។នាគ្នាដំបូងមានការចូលរួមរបស់ជនវៀតណាម
ក្រោយនោះនិងទាក់ទាញការចូលរួមរបស់មិត្តភក្តិអន្តរជាតិ៕ “