សហការជំរុញការអភិវឌ្ឍហិរញ្ញវត្ថុបៃតងប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងជួយអាជីវកម្មក្នុងការទទួលបានដើមទុនរបស់ធនាគារ ការទាក់ទាញលំហូរទុនវិនិយោគដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការបំប្លែងគំរូសេដ្ឋកិច្ចដែលមានកាបូនទាប និងការបំប្លែងគម្រោងថាមពលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។
សហការជំរុញការអភិវឌ្ឍហិរញ្ញវត្ថុបៃតងប្រកបដោយចីរភាព - ảnh 1តំណាងក្រសួងធនធានធម្មជាតិនិងបរិស្ថាននិង  BIDV ចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការមួយ (រូបថតៈវៀតណាម +)

នារសៀលថ្ងៃទី ២៦ ឧសភា នៅទីក្រុងហាណូយ ក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងធនាគារពាណិជ្ជកម្មភាគហ៊ុនសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) បានចុះហត្ថលេខាលើ អនុស្សរ ណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍហិរញ្ញវត្ថុបៃតងប្រកបដោយនិរន្តរភាព ការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងជួយអាជីវកម្មក្នុងការទទួលបានដើមទុនរបស់ធនាគារ ការទាក់ទាញលំហូរទុនវិនិយោគដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការបំប្លែងគំរូសេដ្ឋកិច្ចដែលមានកាបូនទាប និងការបំប្លែងគម្រោងថាមពលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ; ទន្ទឹមនឹងនោះ ពង្រឹងតួនាទីនៃប្រព័ន្ធហិរញ្ញវត្ថុ-ធនាគារ ក្នុងការទាក់ទាញ លើកទឹកចិត្ត និងគាំទ្រដល់វិស័យសេដ្ឋកិច្ចក្នុងប្រទេសឲ្យចូលរួមក្នុងការអនុវត្តសកម្មភាពកាត់បន្ថយការបំពុលបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍអាជីវកម្មឆ្ពោះទៅរកនិរន្តរភាព។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងធនធានធម្មជាតិ និងបរិស្ថានក៏នឹងគាំទ្រ BIDV ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនសម្រាប់ការវាយតម្លៃហានិភ័យបរិស្ថាន បង្កើតលក្ខណៈវិនិច្ឆ័យវាយតម្លៃហានិ ភ័យបរិស្ថានសម្រាប់គម្រោង ដែលជាតម្រូវការចម្បង សម្រាប់អភិវឌ្ឍន៍ផលិតផលស្របតាមទម្លាប់អន្តរជាតិ និងសមស្របនឹងទីផ្សារវៀតណាម៕

ប្រតិកម្មទៅវិញ