សិស្សានុសិស្សវៀតណាមទទួលបានពិន្ទុខ្ពស់បំផុតក្នុងការប្រឡង អូឡាំពិក​រូបវិទ្យាអាស៊ី - ប៉ាស៊ីហ្វិក

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ២៣ ខែឧសភាក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសលទ្ធផលរបស់ក្រុមជម្រើសជាតិវៀតណាម ដែលបានចូលរួមការប្រឡងអូឡាំពិករូបវិទ្យា អាស៊ី - ប៉ាស៊ីហ្វិក (APhO)។ 
សិស្សានុសិស្សវៀតណាមទទួលបានពិន្ទុខ្ពស់បំផុតក្នុងការប្រឡង អូឡាំពិក​រូបវិទ្យាអាស៊ី - ប៉ាស៊ីហ្វិក - ảnh 1ក្រុមជម្រើសជាតិវៀតណាម ដែលបានចូលរួមការប្រឡងអូឡាំពិករូបវិទ្យា អាស៊ី - ប៉ាស៊ីហ្វិក (APhO)

តាមនោះ សិស្សានុសិស្សទាំង ៨ នាក់សុទ្ធតែទទួលបានរង្វាន់ រួមមាន៖ មេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន ១ គ្រឿង មេដាយសំរិទ្ធចំនួន ៣ គ្រឿង និងប័ណ្ណសរសើរចំនួន ២។ ជាក់ស្ដែង ប្អូន Nguyen Manh Quan និងប្អូន Tran Quang Vinh ជាសិស្សថ្នាក់ទី១២ នៃសាលាវិទ្យាល័យជំនាញហាណូយ - Amsterdam នៃទីក្រុងហាណូយទទួលបានមេដាយមាស។ ក្នុងនោះ ប្អូន Nguyen Manh Quan ទទួលបានពិន្ទុខ្ពស់បំផុតក្នុងសម័យប្រឡង ហើយត្រូវបានប្រធាន APhO ប្រគល់ប័ណ្ណសរសើរ។ នេះជាលើកដំបូងហើយ ដែលសិស្សានុសិស្សវៀតណាមទទួលបានស្នាដៃនេះនៅពេលចូលរួមប្រឡង APhO ។ សូមបញ្ជាក់ថា ប្រទេសតៃវ៉ាន់ (ចិន) បានទទួលរៀបចំសម័យប្រឡងអូឡាំពិករូបវិទ្យាអាស៊ី - ប៉ាស៊ីហ្វិក ឆ្នាំ ២០២១ ដោយទាក់ទាញបានការចូលរួមរបស់ក្រុមសិស្សានុសិស្សចំនួន ២១ ក្រុមដោយមានបេក្ខជនជាសិស្សានុសិស្សចំនួន ១៨១ នាក់ មកពី បណ្ដាប្រទេស និងតំបន់ដែនដីផងដែរ៕

ប្រតិកម្មទៅវិញ