សិស្សានុសិស្សវៀតណាមដើមដំបូងទទួលបានពិន្ទុខ្ពស់ដាច់ខាតក្នុងការប្រឡងអនុវត្តជាក់ស្ដែងនៅអូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ២០១៩

Chia sẻ
(VOVWORLD) - ក្រុមជម្រើសជាតិវៀតណាមរួមមានបេក្ខជនចំនួន៤នាក់ដែលចូលរួមការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ២០១៩ សុទ្ធតែទទួលបានមេដាយ ដោយមាន មេដាយមាស២គ្រឿងនិងមេដាយប្រាក់២គ្រឿង។
សិស្សានុសិស្សវៀតណាមដើមដំបូងទទួលបានពិន្ទុខ្ពស់ដាច់ខាតក្នុងការប្រឡងអនុវត្តជាក់ស្ដែងនៅអូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ២០១៩ - ảnh 1 ក្រុមសិស្សានុសិស្សវៀតណាមចូលរួមការប្រឡងអូឡាំពិក

  ជាពិសេសគឺ ដោយទទួលបានពិន្ទុចំនួន៩៥,៤៧/១០០ ប្អូន Tran Ba Tan សិស្សានុសិស្សថ្នាក់ ទី១២ សាលាអនុវិទ្យាល័យជំនាញ Ha Noi – Amsterdam ជាបេក្ខជនដែលទទួលបានពិន្ទុខ្ពស់ទី៤ក្នុងការប្រឡង ហើយត្រូវបានប្រគល់ជូន ពានរង្វាន់ជាបេក្ខជនឆ្នើមបំផុតក្នុងការប្រឡងអនុវត្តជាក់ស្ដែងដោយទទួលបាន ពិន្ទុខ្ពស់ដាច់ខាត៤០/៤០។ នេះជាលើកដំបូងដែលមានសិស្សានុសិស្សវៀត ណាមទទួលបានពិន្ទុខ្ពស់ដាច់ខាតក្នុងការប្រឡងអនុវត្តជាក់ស្ដែងនៅអូឡាំពិក គីមីវិទ្យាអន្តរចាតិ។

        ការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិលើកទី៥១ត្រូវបានរៀបចំឡើងនៅ ប្រទេសបារាំងដោយមានការចូលរួមប្រឡងរបស់បេក្ខជនចំនួន៣០០នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៨០៕

ប្រតិកម្មទៅវិញ