ទាហាននៅទីក្រុង Banki ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា (រូបថត៖ AFP / VNA) |
ប៉ូលីសនីហ្សេរីយ៉ាបានបញ្ជាក់ថាមានសិស្សានុសិស្សរាប់រយនាក់បានបាត់ខ្លួន បន្ទាប់ពីខ្មាន់កាំភ្លើងបានវាយប្រហារទៅលើវិទ្យាល័យមួយនៅរដ្ឋ Katsina ភាគពាយព្យនៃប្រទេសនេះ ។
អ្នកនាំពាក្យប៉ូលីសនៃរដ្ឋ Katsina លោក Gambo Isah បានឲ្យដឹងថា វិទ្យាល័យមួយនៅ Kankara ត្រូវបានក្រុមចោរប្លន់ប្រើប្រាស់កាំភ្លើង AK 47 វាយប្រហារកាលពីយប់ថ្ងៃទី ១១ ខែធ្នូ។
ប៉ូលីបានតតាំងកាំភ្លើងជាមួយក្រុមអ្នកវាយប្រហារ ដើម្បីជួយសិស្សានុសិស្សមួយចំនួនរត់គេចខ្លួន។ សាលានេះត្រូវបានចាត់ទុកថា មានសិស្សានុសិស្សជាង ៦០០ នាក់ ហើយមានសិស្សានុសិស្សចំនួន ៤០០ នាក់កំពុងបាត់ខ្លួន ខណៈពេលដែលមានសិស្សានុសិស្សចំនួន ២០០ នាក់ត្រូវបានរកឃើញ៕