(VOVworld)-នាថ្ងៃទី៥កញ្ញា សាលាទាំងអស់នៅវៀតណាមបាន បានប្រារព្ធ ពិធី
បើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៥-២០១៦ ដែលធ្វើឡើងក្នុងពេលដំណាលគ្នា។
នេះជា ឆ្នាំដំបូងដែលផ្នែកអប់រំនិងបណ្តុះបណ្តាលអនុវត្តពិធីបើកឆ្នាំសិក្សាថ្មីក្នុង
រយៈពេលតែមួយលើទូទាំងប្រទេសចំថ្ងៃទី៥កញ្ញា ជា “វិវាប្រជាពលរដ្ឋទាំងមូល
នាំកុមារ ទៅសាលា”។
|
ប្អុនសិស្សានុសិស្សក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី |
នៅខេត្ត Kien Giang លោក Le Hong Anh សមាជីកការិយាល័យនយោ បាយ អចិន្ត្រៃយ៍លេខាធិការដ្ឋានមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញ ចូលរួម
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យ Nguyen Trung Truc ។ ថ្លែងមតិ
ក្នុងពិធី លោក Le Hong Anh បានលើកច្បាស់ថា៖
“ខ្ញុំស្នើរឲ្យបក្ស រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ក្រសួងផ្នែកនានា មហាជនមជ្ឈឹម
ដល់តំបន់ អង្គការនិងបុគ្គល់ក្នុងនិងក្រៅខេត្ត បន្តការយកចិត្តទុកដាក់និងមានការ ជួយឧបត្ថម្ភជាក់ស្តែងថែមទៀតចំពោះផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្ត Kien Giang រួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យនេះនៅក្នុងតំបន់”។
ក្នុងពេលជាមួយគ្នានោះ អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី
នៅវិទ្យាល័យ ជំនាញ Ha Noi Amsterdam ខ័ណ្ឌ Cau Giay សមាជិកការិយាល័យ
នយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយPham Quang Nghi បាន
សំណូមពរ ថា៖
“សាលាគប្បីមានការផ្លាស់ប្តូរ ច្នៃប្រឌិតច្រើនថែមទៀត។ រួមជាមួយគ្នានោះ ត្រូវលើកកំពស់គុណភាពក្នុងការបង្ហាត់បង្រៀន និងហាត់ពុតលុតដំផងដែរ”៕