តំណាងស្ថានទូតនិងសមាគមខ្មែរ - វៀតណាមបានផ្តល់អំណោយដល់កុមារជាសិស្សានុសិស្សឆ្នើម (រូបថត៖ VOV)
|
បន្ទាប់ពីការផ្អាករយៈពេលយូរ ដោយ សារតែរងផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ១៩ នាព្រឹកថ្ងៃទី ២៦ ខែមករា សាលាបឋមសិក្សាមិត្តភាពខ្មែរ - វៀតណាម Tan Tien ប្រចាំនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា បានបើកឆ្នាំសិក្សាថ្មីសម្រាប់កុមារកម្ពុជាដើមកំណើតវៀតណាម។
អញ្ជើញថ្លែងមតិនៅទីនេះ លោក Chau Van Chi ប្រធានសមាគមមិត្តភាពខ្មែរ - វៀតណាម បានចែករំលែកនូវការលំបាករបស់គ្រូបង្រៀននិងសិស្សានុសិស្សនៃសាលាបឋមសិក្សា Tan Tien ក្នុងរយៈកន្លងមកនេះ ព្រមទាំងបានលើកទឹកចិត្តដល់កូនសិស្សឱ្យឈានចូលឆ្នាំសិក្សាថ្មីពោរពេញទៅដោយក្តីសប្បាយរីករាយ។
ពិធីបើកឆ្នាំសិក្សាថ្មីបានធ្វើឡើងស្របតាមបទប្បញ្ញត្តិស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត Covid-19 របស់ក្រសួងសុខាភិបាលកម្ពុជា (រូបថត៖ VOV) |
ម្យ៉ាងវិញទៀតក្រៅពីកិច្ចខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ សិស្សានុសិស្សគួរតែយកចិត្តទុកដាក់ក្នុងការលើកស្ទួយការរៀនភាសាវៀតណាមឲ្យបានស្ទាត់ជំនាញ ដើម្បីស្រូបយកបាននូវវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់របស់វៀតណាម និងរួមចំណែករក្សានូវអត្តាសញ្ញាណវប្បធម៌របស់សហគម ន៍ជនវៀតណាមនៅកម្ពុជាផងដែរ៕