សាស្ត្រាចារ្យដើមកំណើតវៀតណាម Jonathan Van-Tam (Nguyen Van Tam) (រូបថត៖ VNA) |
សាស្ត្រាចារ្យដើមកំណើតវៀតណាម Jonathan Van-Tam (Nguyen Van Tam) នាយករងផ្នែកសុខាភិបាលប្រចាំតំបន់ England ទើបតែត្រូវបានព្រះមហាក្សត្រិយានីអង់គ្លេស ប្រគល់គោរមងារជាវីរបុរសដោយបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅចក្រភពអង់គ្លេស។ សាស្ត្រាចារ្យ Van-Tam គឺជាឥស្សរជនផ្នែកសុខាភិបាលម្នាក់ក្នុងចំណោមឥស្សរជនផ្នែកសុខាភិបាលមួយចំនួនដែលត្រូវបានលើកតម្កើងក្នុងឆ្នាំថ្មី ២០២២ របស់ព្រះមហាក្សត្រិយានី Elizabeth II ។
សាស្ត្រាចារ្យ Jonathan Van-Tam គឺជាអ្នកជំនាញខាងជំងឺគ្រុនផ្តាសាយ។ លោកបានកាន់តំណែងជានាយករងផ្នែកវេជ្ជសាស្រ្ដប្រចាំតំបន់ England តាំងពីឆ្នាំ ២០១៧។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត កូវីដ ១៩ មក សាស្រ្តាចារ្យ Van-Tam កាន់តែមានឈ្មោះល្បីល្បាញជាមួយសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពជំងឺរាតត្បាត។ ជាមួយនឹងរបៀបនិយាយដ៏មានអត្ថន័យអំពីជំងឺរាតត្បាត កូវីដ ១៩ នោះ សន្និសីទសារព័ត៌មានរបស់លោកបានទាក់ទាញអ្នកទស្សនារាប់លាននាក់។ កាសែត The Times បានហៅលោកថាជា "វីរបុរស" ក្នុងអំឡុងពេលជំងឺរាតត្បាត។
ក្នុងឱកាសប្រារព្ធទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅទីក្រុងឡុងដ៍ នាខែកញ្ញា ឆ្នាំ ២០២១ ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសបានលើកតម្កើងលោកសាស្រ្តាចារ្យ Van-Tam ចំពោះការរួមចំណែក ក្នុងការផ្តល់ប្រឹក្សាគោលនយោបាយសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់វៀតណាមផងដែរ៕