សាសនិកឥស្លាមប្រតិបត្តិខែ Ramadan

Chia sẻ
(VOVWORLD) - ថ្ងៃទី ២៤ ខែមេសាគឺជាខែដ៏ពិសិដ្ឋនៅក្នុងប្រតិទិនឥស្លាម និងជាខែដែលប្រជាជនសាកសួរសុខទុក្ខ និងជួបជុំក្រុមគ្រួសារ ត្រិះរិះអំពីបញ្ហាសាសនា ធ្វើសប្បុរសធម៌ និងអធិស្ឋាន
សាសនិកឥស្លាមប្រតិបត្តិខែ Ramadan - ảnh 1 (រូបថត៖ baoquocte.vn)

ថ្ងៃទី ២៤ ខែមេសា ជាថ្ងៃដំបូងនៃខែ Ramadan របស់បណ្ដាប្រទេសឥស្លាម ។ នេះគឺជាខែដែលសាសនិកឥស្លាមនៅទូទាំងពីភពលោក នឹងតមអាហារចាប់ពីពេលព្រះអាទិត្យរះ រហូតដល់ពេលព្រះអាទិត្យអស្ដង្គត។ អ្នកជំងឺ ស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម ៥ ឆ្នាំត្រូវបានលើកលែង។ នេះគឺជាខែដ៏ពិសិដ្ឋ នៅក្នុងប្រតិទិនឥស្លាម និងជាខែដែលប្រជាជនសាកសួរសុខទុក្ខ និងជួបជុំក្រុមគ្រួ សារ ត្រិះរិះអំពីបញ្ហាសាសនា ធ្វើសប្បុរសធម៌ និងអធិស្ឋាន។

នាបច្ចុប្បន្នុនេះ សាសនិកឥស្លាមក៏កំពុងជួបប្រទះនឹងការលំបាកជាច្រើន ដោយសារជំងឺរាតត្បាត COVID – 19 ហើយ វិហារឥស្លាមជាច្រើនកន្លែងត្រូវបិទទ្វារជាបណ្តោះអាសន្ន ព្រមទាំងអនុវត្ន៍បំរាមគោចរ។ ប្រទេសមួយចំនួនបានហាមឃាត់ការបោះតង់បរិភោគអាហារ បន្ទាប់ពីថ្ងៃលិចដោយសារព្រួយបារម្ភអំពីជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ