លោក Tran Thanh Man ថតរូបទុកជាអនុស្ាសវរីយ៍ជាមួយប្រធានវិមានប៊ីស្សព Phat Diem ស្រុក Kim Son ខេត្ត Ninh Binh (ប្រភព៖mattran.org.vn )
|
នាពេលខាងមុខ លោក Tran Thanh Man បានមានប្រសាសន៍ថាក្នុង បរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាផលប៉ះពាលយ៉ាងធ្ងន់ធ្ងរពីគ្រោះមហន្តរាយធម្មជាតិវៀតណាមនៅតែទទួលបានជោគជ័យជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ព្រមទាំងធានាសន្តិសុខសង្គម។
ដើម្បីទទួលបានជោគជ័យទាំងនេះ មានការចូលរួមចំណែកពីសំណាក់គ្រីស្តបរិស័ទនៅទូទាំងប្រទេស ក្នុងនោះមានតំបន់សាសនិកកាតូលិក Phat Diem។ សាសនិកកាតូលិកបានចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ដូចជាធ្វើបានល្អក្នុងការងារសប្បុរសធម៌មនុស្សធម៌និងថែទាំកុមារដែលជួបការលំបាក ព្រមទាំងបំផុសចលនាបរិច្ចាគកែវភ្នែកដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងក្នុងសហគមន៍ដោយជួយនាំពន្លឺដល់មនុស្សជាច្រើនទៀតផង៕