សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vladimir Kolotov |
ពិនិត្យឡើងវិញនូវមាគ៌ាបដិវត្ត ន៍របស់លោកប្រធានហូជីមិញ តាំងពីឆ្នាំ ១៩២៣ នៅពេលដែលលោកបានមកដល់សហ ភាពសូវៀតជាលើកដំបូង សាស្រ្តាចារ្យ Kolotov បានបញ្ជាក់ថា នាគ្រានោះ លោកប្រធានហូជីមិញបានសម្រិតសម្រាំងអ្វីៗដែលល្អបំផុត ក្នុងប្រព័ន្ធមនោគមវិជ្ជារបស់លោកខាងកើតនិងលោកខាងលិច ដូច្នេះ សតិអារម្មណ៍ហូជីមិញមានសារៈសំខាន់និងមានតួនាទីសំខាន់សម្រាប់វៀតណាមសម័យទំនើប។ លោកសាស្ត្រាចារ្យរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា សតិអារម្មណ៍ហូជីមិញត្រូវបានអនុវត្តន៍ជាក់ស្តែងតាមរយៈរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀត ណាម ដែលជាប្រទេសសេរីភាព អភិវឌ្ឍន៍ និងអរិយធម៌សព្វថ្ងៃ។ សាស្រ្តាចារ្យ Kolotov បានបញ្ជាក់ថា វៀតណាមអាចពង្រីកសតិអារម្មណ៍នេះប្រកបដោយភាពច្នៃប្រឌិត ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួននៅក្នុងពិភពដែលងាយនឹងបង្កជាហេតុព្រោះ“ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួនក្នុងស្ថានភាពស្មុគស្មាញ ពីព្រោះ ចង់ “ការពារខ្លួនក្នុងកាលៈទេសៈស្មុគ្រស្មាញគឺត្រូវមានត្រីវិស័យ ហើយត្រីវិស័យរបស់វៀតណាមនោះគឺសតិអារម្មណ៍ហូជីមិញទៀត សោត”៕