ស្វីសឧបត្ថម្ភវៀតណាមជំនះពុះពារលើផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi

Chia sẻ

(VOVWORLD) - យោងតាម SDC វៀតណាមមិនដែលប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិមានទ្រង់ទ្រាយធំដូច្នេះ ក្នុងរយៈពេលជាង ៣ ទសវត្សរ៍កន្លងមក។

ស្វីសឧបត្ថម្ភវៀតណាមជំនះពុះពារលើផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi - ảnh 1ទូកដឹកស្បៀងនិងទឹកជួយសង្គ្រោះប្រជាជននៅតំបន់លិចទឹកក្នុងខេត្តBac Kan  (រូបភាព៖TTXVN)

ទីភ្នាក់ងារស្វីសអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ (SDC) នាថ្ងៃទី ១២ ខែកញ្ញា បានប្រកាសថា នឹងបញ្ជូនអ្នកជំនាញចំនួន ៦ នាក់មកពីវិទ្យាស្ថានជំនួយមនុស្សធម៌ស្វីសមកកាន់ប្រទេសវៀតណាមនិងផ្តល់ប្រាក់ចំនួន ១ លានហ្វ្រង់ ជាជំនួយឧបត្ថម្ភដល់ប្រជាជនវៀតណាមដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi។ យោងតាម SDC វៀតណាមមិនដែលប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិមានទ្រង់ទ្រាយធំដូច្នេះ ក្នុងរយៈពេលជាង ៣ ទសវត្សរ៍កន្លងមក។

សេចក្តីប្រកាសបានឲ្យដឹងថា អ្នកជំនាញរួមទាំងអ្នកជំនាញផ្នែកទឹក និងអនាម័យ ជម្រកសង្គ្រោះបន្ទាន់ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នឹងជួយរដ្ឋាភិបាលវៀតណាមក្នុងការវាយតម្លៃតម្រូវការ និងបង្កើតការឆ្លើយតបរយៈពេលខ្លី និងមធ្យម។ SDC ក៏កំពុងរៀបចំបញ្ជូនសម្ភារៈសង្គ្រោះ រួមមានតង់គ្រួសារចំនួន ៣០០ និងប្រព័ន្ធចែកចាយទឹកចំនួន ២ គ្រឿង ដែលអាចបម្រើប្រជាពលរដ្ឋបាន ១ម៉ឺន នាក់។

សូមគូសបញ្ជាក់ថា កន្លងមក ព្យុះទីហ្វុង Yagi បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន។ នាពេលខាងមុខនេះ SDC ក៏នឹងទាក់ទងទៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីផ្ទេរទំនិញសំខាន់ៗជាជំនួយឧបត្ថម្ភរបស់ស្វីសទៅកាន់តំបន់រងផលប៉ះពាល់ផ្សេងទៀត៕

ប្រតិកម្មទៅវិញ