យោងតាមយុទ្ធសាស្រ្តនេះ ទំនាក់ទំនងរវាងស្វីស និងប្រទេសអាស៊ីអាគ្នេយ៍ចំនួន១១នឹងត្រូវបានពង្រឹងនៅក្នុងវិស័យចំនួន ៥ រួមមាន៖ សន្តិភាព និងសន្តិសុខ សេដ្ឋកិច្ច - ការអប់រំ - ការស្រាវជ្រាវ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការអភិវឌ្ឍឌីជីថល ការផ្គត់ផ្គង់សេវាកម្មប្រកបដោយគុណភាពដល់ប្រជាពលរដ្ឋស្វីសដែលរស់នៅក្នុងតំបន់នេះ។ ប្រទេសស្វីសនឹងគាំទ្រយ៉ាងសកម្មដល់អាស៊ីអាគ្នេយ៍ក្នុងការឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រទេសស្វីសក៏បានបង្កើនវត្តមានរបស់ខ្លួននៅក្នុងវេទិកាពហុភាគីជាច្រើន ជាពិសេសជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)៕