ស្វីសចង់មានកិច្ចព្រមព្រៀង FTA ជាមួយ វៀតណាម

Chia sẻ

(VOVWORLD) - ប្រធានាធិបតីស្វីស Guy Parmelin បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋលោក Nguyen Xuan Phuc គឺជាសញ្ញាសម្គាល់ការអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ស្វីសចង់មានកិច្ចព្រមព្រៀង FTA ជាមួយ វៀតណាម - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានាធិបតីស្វីស ធ្វើសន្និសីទសារព័ត៌មានបន្ទាប់ពីចរចា (រូបថត៖ VOV)

ក្នុងបទឆ្លើយតបនឹងសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សានៅថ្ងៃទី ២៦ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីស្វីសលោក Guy Parmelin សុទ្ធតែបានអះអាងថា ប្រទេសទាំងពីរបានឯកភាពបញ្ចប់ការចរចានាពេលឆាប់ៗ អំពីកិច្ចព្រមព្រៀងប្លុកពាណិជ្ជកម្មវៀតណាម-សហភាពអឺរ៉ុប (EFTA)។ ប្រធានាធិបតីស្វីស Guy Parmelin បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋលោក Nguyen Xuan Phuc គឺជាសញ្ញាសម្គាល់ការអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

“ក្នុងទំនាក់ទំនងរបស់ប្រទេសស្វីសជាមួយបណ្តាប្រទេសអាស៊ាន វៀតណាមបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំជាងគេទីបី បន្ទាប់ពីសិង្ហបុរី និងថៃ។ វៀតណាមក៏ជាប្រទេសអាទិភាពក្នុងគោលនយោបាយសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ស្វីសផងដែរ។ គោលដៅនៃកម្មវិធីឧបត្ថម្ភរបស់ក្រសួងសេដ្ឋកិច្ចស្វីស គឺដើម្បីជួយសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍កាន់តែទូលំទូលាយនិងនិរន្តរភាព។ យើងនៅមានឱកាសនិងសក្ដានុពលកំណើនច្រើនសម្រាប់ ភាគីទាំងសងខាង។ ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវបានចុះហត្ថលេខានោះ សក្តានុពលនេះពិតជានឹងមានប្រសិទ្ធ ភាពខ្លាំងជាងទៀត។ ថ្ងៃនេះ យើងក៏បានពិភាក្សាផងដែរ ដើម្បីជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាម និង EFTA ឲ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន”។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ថ្វីត្បិតតែមានការអភិវឌ្ឍមែន ប៉ុន្តែមិនទាន់សក្តិសមនឹងសក្កានុពលនៅឡើយ។

“ភាគីទាំងពីរបានគាំទ្រយ៉ាងខ្លាំងក្លានិងតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគម ន៍ធុរកិច្ចនៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគធុរកិច្ចលើទីផ្សាររបស់គ្នាទៅវិញទៅមក ហើយបានឯកភាពបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងវៀតណាម - EFTA នាពេលឆាប់ៗខាងមុខនេះ។ យើងបានឯកភាពពង្រឹងបន្ថែមទៀតលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អប់រំ និងបណ្តុះបណ្តាល ឆ្ពោះទៅបង្កើតក្របខ័ណ្ឌភាពជាដៃគូជាអាទិភាពលើការច្នៃប្រឌិត ជំរុញគម្រោងស្រាវជ្រាវរួមគ្នាក្នុងក្របខ័ណ្ឌពិធីសារ រវាងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងគណៈកម្មាធិការរដ្ឋស្តីពីការអប់រំ បញ្ហាស្រាវជ្រាវ និងការច្នៃប្រឌិតរបស់ប្រទេសស្វីស”។

ទាក់ទងនឹងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប្រធានាធិបតីស្វីស Guy Parmelin បានឲ្យដឹងថា៖ ប្រទេសស្វីសចង់ចុះហត្ថលេខាលើ FTA ស្រដៀងនឹងការដែល វៀតណាមបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប ដោយហេតុនេះ នឹងលុបបំបាត់ឧបសគ្គចំពោះចរាចរណ៍ទំនិញរវាងប្រទេសទាំងពីរ។ អត្ថប្រយោជន៍ជាក់ស្តែងមួយទៀតគឺការកសាងក្របខ័ណ្ឌច្បាប់ដែលអំណោយផល និងការអនុវត្តន៍កម្មសិទ្ធិបញ្ញាប្រកបដោយប្រសិទ្ធភាព។ ទាំងនេះគឺជាកត្តាដែលនឹងទាក់ទាញវិនិយោគិនស្វីសយ៉ាងច្រើនមកបណ្តាក់ទុននៅវៀតណាម៕

ប្រតិកម្មទៅវិញ