ស្វាយចន្ទីវៀតណាមស្រូបយកពាក់កណ្តាលតម្លៃនាំចេញសកលលោក

Chia sẻ
(VOVworld)-តាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ
វៀតណាមថា តាមគំរោង តម្លៃប្រាក់នាំចេញស្វាយចន្ទី
របស់វៀតណាមក្នុងឆ្នាំ២០១៥

ស្វាយចន្ទីវៀតណាមស្រូបយកពាក់កណ្តាលតម្លៃនាំចេញសកលលោក - ảnh 1


(VOVworld)-តាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមថា តាមគំរោង តម្លៃប្រាក់នាំចេញស្វាយចន្ទីរបស់វៀតណាមក្នុងឆ្នាំ២០១៥ទទួលបាន២,២ពាន់
លានដុល្លារអាមេរិក ស្រូបយកពាក់កណ្តាលនូវតម្លៃពាណិជ្ជកម្មស្វាយចន្ទីសកល ។ រយៈពេល៩ខែដើមឆ្នាំ២០១៥ ការនាំចេញស្វាយចន្ទីរបស់វៀតណាម នៅ រក្សាបាន
សន្ទុះកំណើន ដោយសារថ្លៃនាំចេញបានកើនឡើងនិងតម្រូវការក៏ខ្ពស់ ជាងដែរ។
អាមេរិក ហូឡង់និងចិននៅតែជាទីផ្សានាំចូលស្វាយចន្ទីធំបំផុតរបស់ វៀតណាម។ តាមការព្យាករណ៍ដល់ចុងឆ្នាំនេះ ទីផ្សាពិភពលោកនឹងមានបំរ៉ែបំរួលវិជ្ជមានដោយ
សារតម្រូវការខ្ពស់ពីបណ្តាទីផ្សាអាមេរិក អឺរ៉ុប និងទ្វីបអាស៊ី សម្រាប់ ឱកាសបុណ្យ
ណូអែលនិងចូលឆ្នាំសកលនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ