ស្វែងរកនិងបំប៉នប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វិស័យភស្តុភារនៅវៀតណាម

Chia sẻ

(VOVWORLD) - មហោស្រពនេះត្រូវបានប្រារព្ធឡើងជាទម្រង់អនឡាញ តាមរយៈកម្មវិធី Zoom Meetings រួមជាមួយនឹងការផ្សាយផ្ទាល់នៅលើទំព័រ Fanpage Viet Nam Young Logistics Talents។

ស្វែងរកនិងបំប៉នប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វិស័យភស្តុភារនៅវៀតណាម - ảnh 1សាស្ត្រាចារ្យរង - បណ្ឌិត Trinh Thi Thu Huong អនុប្រធាន VALOMA ប្រធានគណៈកម្មាធិការរៀបចំ ថ្លែងមតិនៅមហោស្រព

នៅថ្ងៃទី ២៧ ខែសីហា ទិវាព័ត៌មាន- Information Day បានប្រព្រឹត្តទៅក្នុងគោលបំណងតម្រង់ទិស និងឆ្លើយសំណួររបស់សិស្សានុសិស្សទាក់ ទងនឹងការប្រឡងទេពកោសល្យដឹកជញ្ជូនវ័យក្មេងវៀតណាមឆ្នាំ ២០២២។ មហោស្រពនេះត្រូវបានប្រារព្ធឡើងជាទម្រង់អនឡាញ តាមរយៈកម្មវិធី Zoom Meetings រួមជាមួយនឹងការផ្សាយផ្ទាល់នៅលើទំព័រ Fanpage Viet Nam Young Logistics Talents។

“ទេពកោសល្យផ្នែកភស្តុភារវ័យក្មេង វៀតណាម” – Vietnam Young Logistics Talents គឺជាការប្រកួតប្រចាំឆ្នាំដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍ធនធានមនុស្សផ្នែកភស្តុភារវៀតណាម សហការជាមួយនាយកដ្ឋាននាំចូល-នាំចេញ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម)។ ក្នុងឆ្នាំ ២០២២ រដូវកាលទី ៥ នៃការប្រកួតបានវិលត្រលប់មកវិញជាផ្លូវការចាប់ពីថ្ងៃទី ១៥ ខែសីហា ដើម្បីបន្តដំណើរស្វែងរកនិស្សិតដែលមានទេពកោសល្យ ហើយទន្ទឹមនឹងនោះ បញ្ជាក់ពីជំហរសំខាន់នៃផ្នែគភស្តុភារសម្រាប់សេដ្ឋកិច្ចពិភពលោក។

ការប្រឡងទេពកោសល្យវ័យក្មេងផ្នែកភ័ស្តុភារវៀតណាមឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅក្នុងរយៈពេលជាង ២ ខែ ដោយចាប់ផ្តើមពីដើមខែកញ្ញា និងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា។ ជុំចុងក្រោយត្រូវបានរំពឹងថា នឹងប្រារព្ធឡើងនៅទីក្រុងហាណូយជាមួយនឹងការបន្តនៃជុំប្រកួតប្រជែង និងការវិនិយោគបន្ថែមទៀតអំពីទំហំ ពិតជានឹងក្លាយជាការប្រកួតគួរឲ្យចាប់អារម្មណ៍ក្នុងចំណោមក្រុមឆ្នើមល្អបំផុត៕

ប្រតិកម្មទៅវិញ