ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ www.hcmcpv.org.vn) |
នៅក្នុងសិក្ខាសាលា មានមតិបានលើកឡើងថា មកដល់បច្ចុបន្ននេះ ទីក្រុងហូជីមិញអាចកសាងនិងអនុវត្តន៍ផែនការស្តារសេដ្ឋកិច្ចដោយឆ្លៀតយកឱកាស។ ជាមួយនឹងអត្រាប្រជាជនជិត ១០០% ដែលបានចាក់វ៉ាក់សាំងហើយប្រជាជន ៧២% បានចាក់វ៉ាក់សាំងដូសទី ២, ទីក្រុង ហូជីមិញសម្រេចបាននូវភាពស៊ាំសហគមន៍មួយផ្នែក ដោយអត្រាគ្របដណ្តប់នៃវ៉ាក់សាំងកូវីដ ១៩ គឺមានសុវត្ថិភាពនៅពេលខាងមុខ។ ភាពស៊ាំសហគមន៍នឹងត្រូវបានបង្កើននិងពង្រឹងនៅក្នុងលក្ខខណ្ឌនៃការរៀនរស់ជាមួយជំងឺរាតត្បាត។ លោក Nguyen Xuan Thanh - សាកលវិទ្យាល័យ Fulbright បញ្ជាក់ថាក្នុងស្ថានភាពបច្ចុប្បន្ន ទីក្រុងត្រូវតែជាកន្លែងស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងគោលនយោបាយជាតិ ទីក្រុងក៏មានគោលនយោបាយយ៉ាងសកម្មក្នុងការបើកសេដ្ឋកិច្ចឡើងវិញ។ នៅក្នុងសិក្ខាសាលាប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហូជី មិញ លោក Phan Van Mai បានវាយតម្លៃថា៖ “ទីក្រុងហូជីមិញបានគ្រប់គ្រងជំងឺរាតត្បាតជាមូលដ្ឋាន។ ប៉ុន្តែ ជំងឺរាតត្បាតនេះ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ដែលតម្រូវឱ្យទីក្រុងខិតខំបន្ថែមទៀតដើម្បីគ្រប់គ្រងវាឱ្យបានពេញលេញនិងប្រកបដោយនិរន្តរភាព។ នៅក្នុងបរិបទបច្ចុប្បន្ន ទីក្រុងបានផ្តោតលើបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត មានការគិតគូរសម្រាប់ដំណើរការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ។ ការងារទាំងពីរនេះត្រូវបានធ្វើឡើងស្របគ្នា”។
បច្ចុប្បន្នទីក្រុងកំពុងប្រមូលផ្ដុំការរួមចំណែកនិងដំណោះស្រាយឈានមុខក្នុងវិស័យផ្សេងៗ ដើម្បីបង្ហើយកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទីក្រុងហូជីមិញក្នុងរយៈពេល ២០២២-២០២៥ និងអនុវត្តឱ្យបានកាន់តែឆាប់កាន់តែល្អ៕