នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសស្លូវ៉ាគីលោក Robert Fico។ រូបថត៖ AFP/TTXVN |
នៅក្នុងកិច្ចប្រជុំជាមួយសមាជិកសភារបស់ប្រទេសនេះ លោកនាយករដ្ឋមន្ត្រី Fico បានឲ្យដឹងថា នឹងបន្តជួយឧបត្ថម្ភផ្នែកមនុស្សធម៌ និងជំនួយស៊ីវិលសម្រាប់អ៊ុយក្រែន ប៉ុន្តែនឹងមិនផ្តល់សព្វាវុធដល់ប្រទេសនេះទេ។ លោក Fico ក៏បានចាត់ទុកថា សហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវផ្លាស់ប្តូរតួនាទីរបស់ខ្លួន ពីអ្នកផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ទៅជាអ្នកបង្កើតសន្តិភាព។
ប្រទេសស្លូវ៉ាគី គឺជាអ្នកគាំទ្រដ៏ខ្លាំងបំផុតមួយរបស់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើម "ប្រតិបត្តិការយោធាពិសេស" កាលពីខែកុម្ភៈឆ្នាំមុន។ នេះក៏ជាប្រទេសដំបូងគេដែលផ្តល់អាវុធការពារជើងអាកាសដល់ទីក្រុងគៀវ និងបើកទ្វារទទួលជនភៀសខ្លួនអ៊ុយក្រែនផងដែរ៕