សិល្បករជាងមួយពាន់នាក់ចូលរូមការប្រឡងប្រគុំតន្ត្រីអន្តរជាតិ Hoi An ២០១៧

Chia sẻ
(VOVWORLD) -   ស្ថិតនៅក្នុងជួរសកម្មភាពFestival បេតិកភ័ណ្ឌ Quang Nam លើកទី៦ -២០១៧ ការប្រឡងប្រគុំតន្ត្រីអន្តរជាតិវៀតណាម លើកទី៥ បានបើកនាថ្ងៃទី៧មិថុនា នៅទីក្រុងHoi An (ភាគកណ្ដាលវៀតណាម)។ ការប្រឡងនេះដោយសម្ព័ន្ធក្រុមហ៊ុនInter Kultur (អាលឺម៉ង់)
សិល្បករជាងមួយពាន់នាក់ចូលរូមការប្រឡងប្រគុំតន្ត្រីអន្តរជាតិ Hoi An ២០១៧ - ảnh 1សិល្បករជាងមួយពាន់នាក់ចូលរូមការប្រឡងប្រគុំតន្ត្រីអន្តរជាតិ Hoi An ២០១៧ 

          ស្ថិតនៅក្នុងជួរសកម្មភាពFestival បេតិកភ័ណ្ឌ Quang Nam លើកទី៦ -២០១៧ ការប្រឡងប្រគុំតន្ត្រីអន្តរជាតិវៀតណាម លើកទី៥ បានបើកនាថ្ងៃទី៧មិថុនា នៅទីក្រុងHoi An (ភាគកណ្ដាលវៀតណាម)។ ការប្រឡងនេះដោយសម្ព័ន្ធក្រុមហ៊ុនInter Kultur (អាលឺម៉ង់) រួមសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Hoi An រៀបចំឡើងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១មិថុនា ដោយមានការចូលរួមរបស់សិល្បករជាងមួយពាន់នាក់ មកពី១០ប្រទេសនិងតំបន់ដែនដី។ ថ្លែងមតិនៅទីនេះ លោក Le Van Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានអោយដឹងថា៖ការប្រឡងប្រគុំតន្ត្រីអន្តរជាតិនេះមានអត្ថន័យសំខាន់ ក្នុងការងារផ្សព្វផ្សាយតំលៃបេតិភ័ណ្ឌ វប្បធម៌ សិល្បះ និងសក្ដានុភាពទេសចរណ៍របស់ Hoi An (ខេត្ត Quang Nam) ទៅកាន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ៖

          “ ការប្រឡងនេះនឹងនាំមកជូនមហាជននិងភ្ញៀវទេសចរជាតិនិងអន្តរជាតិនូវកម្មវិធីសម្ដែងទាក់ទាញ ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌វិសេសវិសាល របស់ប្រទេសនិងតំបន់នានា រួមចំណែកជំរុញចលនាតន្ត្រីអភិវឌ្ឍន៍ និងបង្កើតឡើងចំណុចពិសេសដោយឡែកសំរាប់Hoi An ក្នុងដំណើការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍។ ”

          នេះជាលើកទីបួនទីក្រុងHoi An ទទួលរៀបចំការប្រឡងប្រគុំតូរតន្ត្រីអន្តរជាតិ។លោក Raymond ក្រុមឥណ្ឌូនេស៊ី បានចែករំលែកថា៖

          “ ក្រុមយើងខ្ញុំចូលរួមការប្រឡងលើកនេះដោយមានសមាជិកចំនួន៥៩នាក់។ យើងខ្ញុំសប្បាយរីករាយណាស់ ដោយបានចូលរួមការប្រឡងលើកនេះ ដើម្បីសម្ដែងចំណុចពិសេសដោយឡែកបំផុតនៃវប្បធម៌ឥណ្ឌូនេស៊ី ជួយអោយមិត្តភក្តិអន្តរជាតិយល់ដឹងបន្ថែមអំពីវប្បធម៌របស់ប្រទេសយើងខ្ញុំ៕”

ប្រតិកម្មទៅវិញ