សិល្បៈ Bai Choi របស់វៀតណាម ក្លាយទៅជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ

Chia sẻ
(VOVWORLD) -នាល្ងាចថ្ងៃទី ៧ ធ្នូ នៅក្នុងសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញា ២០០៣ ស្ដីពីកិច្ចការពារ បេតិកភ័ណ្ឌវប្បធម៌អរូបីលើកទី ១២ របស់ UNESCO ដែលបានប្រព្រឹត្តិទៅនៅ Jeju (កូរ៉េខាងត្បូង)នោះ អង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ នៃអង្គការសហប្រជាជាតិ(UNESCO) បានទទួលស្គាល់ជាផ្លូវការបេតិកភ័ណ្ឌវប្បធម៌អរូបី Bai Choi ភាគខាងត្បូងវៀតណាមទៅក្នុងបញ្ជីរាយនាម បេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងឲ្យមនុស្សជាតិ។
សិល្បៈ Bai Choi របស់វៀតណាម ក្លាយទៅជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ - ảnh 1សិល្បៈ Bai Choi របស់វៀតណាម ក្លាយទៅជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ 

នាល្ងាចថ្ងៃទី ៧ ធ្នូ នៅក្នុងសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញា ២០០៣ ស្ដីពីកិច្ចការពារ បេតិកភ័ណ្ឌវប្បធម៌អរូបីលើកទី ១២ របស់ UNESCO ដែលបានប្រព្រឹត្តិទៅនៅ Jeju (កូរ៉េខាងត្បូង)នោះ អង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ នៃអង្គការសហប្រជាជាតិ(UNESCO) បានទទួលស្គាល់ជាផ្លូវការបេតិកភ័ណ្ឌវប្បធម៌អរូបី Bai Choi ភាគខាងត្បូងវៀតណាមទៅក្នុងបញ្ជីរាយនាម បេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងឲ្យមនុស្សជាតិ។

 ការដែល UNESCO ទទួលស្គាល់សិល្បៈ Bai Choi ភាគខាងត្បូងវៀតណាមទៅក្នុងបញ្ជីរាយនាម បេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងឲ្យមនុស្សជាតិបានអះអាងនូវអត្តសញ្ញាណវប្បធម៌ដ៏សម្បូបែបរបស់ជនជាតិវៀតណាម ការតភ្ជាប់សហគមន៍ និងលើកពំពស់ការគោរពភាពសម្បូរបែបនៃវប្បធម៌តាមគោលដៅរបស់អនុសញ្ញា ២០០៣ ស្ដីពីកិច្ចការពារ បេតិកភ័ណ្ឌវប្បធម៌អរូបីលើកទី ១២ របស់ UNESCO។

ដូច្នេះ នាបច្ចុប្បន្ន វៀតណាមមានបេតិកភ័ណ្ឌវប្បធម៌អរូបី ដោយ UNESCO ទទួលស្គាល់ចំនួន ១២ ក្នុងនោះមាន បេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងឲ្យមនុស្សជាតិចំនួន ៨៕

ប្រតិកម្មទៅវិញ