|
សារសហរដ្ឋឆ្នាំ ២០១៥ របស់ប្រធានាធិបតីអាមេរិក (Image: VNA) |
(VOVworld) – នៅម៉ោងទី ២១ ថ្ងៃទី ២០ មករា តាមម៉ោងវៀតណាម ប្រធានាធិបតី
អាមេរិក លោក Barack Obama នឹងអានសារសហរដ្ឋឆ្នាំ ២០១៥ នៅរដ្ឋសភា។ ទោះបីជាសេតវិមាននិងថ្នាក់ដឹកនាំមួយចំនួនរបស់គណៈបក្សសាធារណៈរដ្ឋបាន ប្រកាសជាច្រើនលើកច្រើនសារថា៖ គេមានគោលបំណងស្វែងរកសម្លេងរួមនិង
ដំណើការចរចារក្តីប៉ុន្តែអ្នកប្រមុខសេតវិមាននឹងនាំចេញរាល់គោលនយោបាយ
ដែលរដ្ឋសភាមិនអាចអនុម័តបានក្នុងរយៈពេល ២ ឆ្នាំនៃអាណត្តិចុងក្រោយរបស់
លោក Obama ។ មជ្ឈដ្ឋានអ្នកនយោបាយនិងសារធារណៈមតិអាមេរិកទន្ទឹងរងចាំ
សារសហរដ្ឋឆ្នាំ ២០១៥ ដោយសារ នេះគឺជាលើកដំបូងដែលប្រធានាធិបតី Obama
បានបង្ហាញពី របៀបវារៈនិងបណ្ដាគោលនយោបាយរបស់រដ្ឋភិបាលចំពោះមុខ
រដ្ឋសភាដែលគណៈ បក្សសាធារណៈរដ្ឋត្រួតពិនិត្យ។ ថ្លែងមិតិនៅកម្មវិធី “ជំនួប
ជាមួយមជ្ឈដ្ឋានសារ ព័ត៌មាន” លើកាណាល់ទូរទស្សន៍ NBC អ្នកនាំពាក្សក្រសួង
ការបរទេសអាមេរិក លោក Dan Pfeiffer បានឲ្យដឹងថា៖ ខ្លឹមសារស្នូលរបស់សារ
សហរដ្ឋគឺ “សេដ្ឋកិច្ចរបស់ ស្រទាប់កណ្តាល” និងរបៀបកែលំអរបញ្ហាប្រាក់
បៀវត្សរ៍ក៏ដូចជាការជំរុញសេដ្ឋកិច្ច។ ក្រៅពីនោះថ្នាក់ដឹកនាំអាមេរិកនឹងប្រកាស
ទិសដៅគោលនយោបាយក្នុងប្រទេសផ្ទៃ និងកិច្ចការបរទេសរបស់រដ្ឋអំណាចក្នុង
ឆ្នាំ ២០១៥ ផងដែរ៕